ចុមម៉េចចឹង! បើសិនជា Sancho ទៅ Man UTD មែន នោះ Man City នឹងទទួលបានប្រាក់ចំនួន….

//s5.kh1.co/84/84a0381f3d86d541183d01d9040f7435fba7ad41.jpg
កីទ្បា

 ៣០-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើសិនជា Sancho ទៅ Man UTD ក្នុងតម្លៃ ១២០លានផោន នោះ Man City នឹងទទួលបានប្រាក់ចំនួន ១៨លានផោន

អង់គ្លេស៖ Manchester City អាចនឹងទទួលបានប្រាក់ចំនួន ១៨លានផោន ដោយមិនបាច់ធ្វើអ្វីទាំងអស់ បើសិនជា Borussia Dortmund ឈានដល់ការលក់កីឡាករ Jadon Sancho ក្នុងតម្លៃ ១២០លានផោន នៅទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

កីឡាករវ័យ២០ឆ្នាំកំពុងសាងកេរ្តិ៍ឈ្មោះក្នុងពិភពបាល់ទាត់នៅកីឡដ្ឋាន Westfalenstadion ដោយអាចរកបានគ្រាប់បាល់៣១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចដល់ទៅ៤១លើក ពីការបង្ហាញខ្លួន៩០ប្រកួតឲ្យក្រុមធំ។

ជាមួយនឹងទម្រង់លេងដ៏លេចធ្លោ Sancho បានទាក់ចិត្តក្លិបធំៗជាច្រើនឲ្យចង់បានរូបគេ ក្នុងនោះ Manchester United គឺជាបេក្ខភាពឈានមុខគេដែលអាចនាំយកកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ។ ខណៈ Chelsea, Liverpool, Barcelona និង Real Madrid ក៏ចាប់អារម្មណ៍មកលើរូបគេដូចគ្នា។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ក្នុងនោះ Manchester City ក៏ចង់បានកីឡាករជម្រើសជាតិអង់គ្លេសរូបនេះដូចគ្នា ក្រោយលក់គេទៅឲ្យក្លិបអាល្លឺម៉ង់កាលពី៣ឆ្នាំមុន ក្នុងតម្លៃខ្លួន៨លានផោន ប៉ុន្តែទោះបីជា Jadon Sancho ក៏ក្រុមរបស់លោក Pep Guardiola អាចទទួលបានប្រាក់មួយចំនួនផងដែរ។

ក្លិបជើងឯក Premier League រដូវកាលមុន នឹងទទួលបានប្រាក់ចំនួន ១៥% ពីតម្លៃខ្លួនរបស់ Sancho ដែលនេះជាលក្ខខណ្ឌមួយបានចែងពេលលក់រូបគេទៅឲ្យ Dortmund។ ដូច្នេះ Man City នឹងទទួលបានប្រាក់១៨លានផោន បើសិនជា Man UTD ចំណាយលុយ១២០លានផោនទិញ Jadon Sancho ពី Dortmund៕

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T