នៅផ្ទះសម័យCovid-19 អផ្សុកមែនទេ? ទាំងនេះជាវិធីល្អៗ ដើម្បីកែអផ្សុកបាន

//s5.kh1.co/ca/ca4e53eef9617660ee4c83561bec6d345a34a08c.jpg
យល់ដឹង

 ៣០-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខណៈពេល​ដែល​វីរុស​COVID-19 មិន​អាច​ចេញ​ទៅ​ណា​បាន​មែន​ទេ? ហើយ​នៅ​ផ្ទះ​អផ្សុកមែន​ទេ? អាច​មើល​ខាងក្រោម​នេះ​បាន។

ភ្នំពេញ​៖ នាពេល​បច្ចុប្បន្ន​ មាន​មនុស្ស​​ជា​ច្រើន​ ត្រូវ​បង្ខំ​ចិត្ត​​នៅតែ​ផ្ទះ ​មិន​អាច​ចេញ​ទៅ​ខាងក្រៅ​បាន​ ខណៈពេល​ដែល​​វីរុស​COVID-19 កំពុងតែ​រីក​រាល​ដាលយ៉ាង​ខ្លាំង ​នៅ​ទូទាំង​សាកលលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត​ ​ការដែលនៅតែផ្ទះ​បែប​នេះ ​គឺ​ជា​វិធី​សាស្ត្រ​មួយ ​ដែល​ល្អ​បំផុត ដើម្បី​រក្សា​​សុវត្ថិភាព​​ខ្លួន​ឯង ​និង​ក្រុម​គ្រួសារ​ មិន​ឲ្យ​ឆ្លង​មេរោគ ​ពី​ខាង​ក្រៅមក​បាន។

ក៏​ប៉ុន្តែ​ ការ​ដែល​នៅ​តែ​ផ្ទះ​បែ​បនេះ អ្នក​​ប្រាកដ​ជាមាន​អារម្មណ៍ថា ​អផ្សុក​ខ្លាំង​ណាស់​ហើយមែន​ទេ? ដោយសារតែ​ បែប​នេះហើយ​ ទើប​បាន​ជា ​ខ្មែរឡូត ​សូមមក​ផ្តល់​ជា​ ​គំនិត​មួយ​ចំនួន ​សម្រាប់​អ្នក​ទាំង​អស់​គ្នា ដែល​អាច​យក​ទៅ​អនុវត្តន៍​បាន ​ពេល​ទំនេរនៅ​ផ្ទះ​អំឡុង​COVID-19 នេះ ម្យ៉ាងទៀតវាក៏មានសារៈសំខាន់ចំពោះអ្នកផងដែរ។

តោះ​ត្រៀម​ខ្លួន ​ដើម្បី​រវល់​ហើយ​ឬនៅ ចង់​ដឹងថាមាន​អ្វី​ខ្លះ ​សូម​ទៅ​ទស្សនា​ទាំងអស់គ្នា៖

១. រៀន​ធ្វើ​ម្ហូប​

រៀន​ធ្វើ​ម្ហូប​
រៀន​ធ្វើ​ម្ហូប​

​មនុស្សភាគច្រើន ​ដោយសារ​​រវល់​តែ ​ចេញ​ទៅ​ធ្វើ​ការ ​នៅ​ខាងក្រៅ​ខ្លាំង​ពេក ពេល​ខ្លះ​ស្ទើរ​តែ​ មិន​ដែល​ចូល​ចង្ក្រានសោះ​ក៏​មាន ព្រោះ​គិត​ថា​អាច​ទិញ​ ឬ​កម្មង់​ពី​ខាងក្រៅ​មក​បាន​។ ជា​ពិសេស​គឺ ​មនុស្ស​ស្រី​ ខ្លួន​ជា​ស្រី​តែ​កុំ​សួរ​ថា ​ចេះ​ធ្វើ​ម្ហូប​អ្វី​ខ្លះ​? គឺ​មិន​បាច់​និយាយ​ក្រៅ​ពី ​ចេះ​ចៀន ស្ងោរ​ ​ពង​មាន់ ពង់​ទា តែប៉ុន្មាន​មុខ​នឹង​​​។ ដូច្នេះ​​បើ​មាន​ពេល​ទំនេរ ​នៅ​ផ្ទះ​ហើយ គួរ​តែ​ឆ្លៀតរៀន​ធ្វើ​ម្ហូប​ ពីព្រោះគួរ​ដឹង​ថា​អាហារ​ ដែល​យើង​ទិញ​ ឬ​កម្មង់​ពី​ខាងក្រៅ ​គឺ​មិន​មែន​សុទ្ធ​តែ​ល្អ​ សម្រាប់​សុខភាព​យើង​ ដូច​ម្ហូបដែល​យើង​ធ្វើ​ដោយ ​ខ្លួន​ឯង​នោះទេ។  មនុស្ស​ស្រី​មួយចំនួន ​គិត​ថា​ការ​ចំអិន​ម្ហូប​ ចូល​ចង្ក្រាន​បាយ​ជា​រឿង ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាំ តែ​ជា​ការ​ពិត ​ការ​ចំអិន​ម្ហូប​គឺ​ជា ​រឿង​សប្បាយ​ទៅ​វិញ​ទេ បើ​មិន​ជឿ​សាកមើល​​ទៅ ឬ​បើ​មិន​ចេះ​ទេ​ អាច​ចូល​ទៅ​មើល​តាម​Youtube បាន​​គឺ​មាន​របៀប នៃ​ការ​បង្រៀន​ចំអិន​ម្ហូប​ គ្រប់​បែប​ទាំងអស់​។

២. រៀន​ធ្វើ​កិច្ច​ការ​ផ្ទះ

រៀន​ធ្វើ​កិច្ច​ការ​ផ្ទះ
រៀន​ធ្វើ​កិច្ច​ការ​ផ្ទះ

ប្រសិន​បើ​អ្នក​នៅ​តែ​ផ្ទះ​ មិន​ធ្វើ​អ្វី​សោះ​ពេញ​មួយ​ថ្ងៃ​ ដោយ​គ្រាន់​តែ​ញុំា ហើយ​ដេក និង​មើល​រឿង​ភាគ ហើយ​បន្ត​សកម្មភាព ​ដដែលបែប​នេះ ​​ជា​រៀង​រាល់​ថ្ងៃ​នោះ​ច្បាស់​ណាស់​ មិន​យូរ​ទេ បន្ទាប់​ពី​COVID-19 ត្រូវ​បាន​ស្ងប់​ស្ងាត់​ហើយ ​អ្នក​នឹងកត់​សម្គាល់​ឃើញ​ថា ​​គីឡូ​របស់​អ្នក​ឡើង​ខ្លាំង ​ជាង​មុន​ជា​មិន​ខាន​នោះ​ទេ។ ដូច្នេះ​ដើម្បី​សុខភាព ​និង​អនាម័យ​ផ្ទាល់​ខ្លួន​នោះ ​អ្នក​គួរ​តែ​រៀន​ធ្វើ​កិច្ច​ការ​ផ្ទះ ​ដូចជាចេញ​មក​ខាងក្រៅ​ស្រោច​ផ្កា បោស​ផ្ទះ​ ជូត​ផ្ទះ រៀប​ចំ​របស់​របរ ​ក្នុ​ង​ផ្ទះ​ឲ្យ​មាន​របៀប​រៀប​រយជាដើម​។

៣. រៀន​ទម្លាប់​អាន​សៀវភៅ​

រៀន​ទម្លាប់​អាន​សៀវភៅ​
រៀន​ទម្លាប់​អាន​សៀវភៅ​

ប្រសិន​បើ​ទំនេរ​ខ្លាំង​ពេក ​ហើយ​អផ្សុក​មិន​ដឹង​ធ្វើ​អ្វី​ គួរ​យក​ពេល​នោះ ​ទៅ​អាន​សៀវ​ភៅ ​ដើម្បី​ទទួល​បាន ​ចំណេះ​ដឹង​បន្ថែម ហើយក៏​ជួយ​ ​កាត់​បន្ថយ​ភាព​ធុញ​ថប់ ​បាន​ថែម​ទៀត។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយកែអផ្សុកដល់អ្នក និងបង្កើនការយល់ដឹងពីការអានសៀវភៅផងដែរ។

៤. ហាត់​ប្រាណ​

ហាត់​ប្រាណ​
ហាត់​ប្រាណ​

ការ​ហាត់​ប្រាណ​ គឺជា​វីធី​សាស្រ្តមួយ​ដ៏​ល្អ ក្នុង​ការ​កែភាព​អផ្សុក​បាន ហើយមិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​​ជួយ​ឲ្យ​ រាង​កាយ​រឹងមាំ ​សុខភាព​ល្អ ព្រម​ទាំង​ជួយ​បង្កើន ​ភាព​សុំា​ក្នុង​រាងកាយ មិន​ងាយ​ឆ្លង​​ជំងឺ ​ផ្សេងៗ​ផងដែរ។ ជាពិសេសគឺល្អបំផុតសម្រាប់អ្នកទាំងអស់គ្នា ដែលអនុវត្តន៍នៅផ្ទះ មានទាំងសុខភាពល្អ ថែមទាំងកែអផ្សុកទៀត។

៥. រកមើល​កន្លែងសម្រាប់​ទុកទៅ​កម្សាន្ត​

 រកមើល​កន្លែងសម្រាប់​ទុកទៅ​កម្សាន្ត​
 រកមើល​កន្លែងសម្រាប់​ទុកទៅ​កម្សាន្ត​

មនុស្ស​ម្នាក់​ឲ្យ​តែ​និយាយ​ ពី​ការ​ដើរកម្សាន្ត ​ប្រាកដ​ជា​សប្បាយ​ចិត្ត ​ជា​មិន​ខាន​នោះទេ ដូច្នេះ​ខណៈពេល​ដែល ​នៅតែ​ផ្ទះ​មិន​អាច​ចេញ​ទៅ​ ដើរ​កម្សាន្ត​នៅ​ខាងក្រៅ​បាន​ យើង​អាច​ត្រៀម​រក​មើល ​កន្លែង​ណា​ស្អាតៗ​ ទុក​សម្រាប់​ដំណើរកម្សាន្ត ​នៅ​ពេល​ដែល​COVID-19 ត្រូវ​បាន​ស្ងប់ស្ងាត​ផងដែរ។ ទាំងនេះក៏អាចធ្វើឲ្យអារម្មណ៍របស់អ្នកបានស្រស់ស្រាយមួយរយៈ​ ជាមួយនឹងគម្រោងរបស់ខ្លួនដែលត្រៀមទុកមុនបែបនេះ។

៦. មើល​ខ្សែភាពយន្ត​

 មើល​ខ្សែភាពយន្ត​
 មើល​ខ្សែភាពយន្ត​

 បច្ចុប្បន្ន​មិនមាន ភាព​ពិបាក​ដូច​ពី​មុន​ទៀត​នោះទេ ​មាន​វេបសាយជា​ច្រើន​ ​ដែល​អ្នក​អាច​ចូល​ទៅ ​មើល​ខ្សែភាពយន្តភាគ​ល្បី​ៗ​ជា​ច្រើន ​ដោយ​មិនចាំបាច់​អស់​លុយ ហើយ​មាន​ភាព​ងាយ​ស្រួលថែម​ទៀត​ផង។ 

៧. បង្កើត​សួន​ផ្កា

បង្កើត​សួន​ផ្កា
បង្កើត​សួន​ផ្កា

ជា​ការពិត​ បរិស្ថាន​នៅ​ជុំ​វិញ​ខ្លួន​យើង ក៏​ជា​រឿង​មួយ​ដែល​សំខាន់ ខ្លាំង​ណាស់ដែរ ប្រសិន​ណា ​បើ​មាន​បរិស្ថាន​ ឬ​បរិយាកាស​ល្អ ជីវិ​តយើង​ក៏ស្រស់​ថ្លា ស្រស់​បំព្រង​ទៅ​តាមនោះ​ដែរ។ ដូច្នេះ​សម្រាប់ ​អ្នក​ដែល​មាន​ទីធ្លា​សល់ ​នៅ​ជុំ​វិញ​ផ្ទះគួរ​តែ​ឆ្លៀត ​ដាំ​បន្លែ ឬដាំ​​ផ្កា សម្រាប់​លំអជុំវិញ​ផ្ទះបាន​ ហើយនៅពេលដែលវាលូតលាស់ យើងពិតជាមានអារម្មណ៍ថាសប្បាយចិត្តផងដែរ។

៨. បង្កើត​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្រួសារ​

បង្កើត​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្រួសារ​
បង្កើត​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្រួសារ​

មាន​មនុស្ស​ជា​ច្រើន ​ពួកគេ​តែ​ងតែ​រវល់ ​ដោយ​ចំណាយ ពេលពេញ​មួយ​ថ្ងៃ​ ចេញ​ទៅ​ធ្វើ​ការ ​មិន​ជា​សូវ​បាន​បង្កើត​ ទំនាក់​ទំនង​ឲ្យ​បាន​ល្អ ​ជា​មួយ​សមាជិក​ នៅ​ក្នុង​គ្រួសារនោះ​ទេ។ ដូច្នេះខណៈពេល​ដែល ​មាន​​ពេល​វេលាទំនេរ​នេះ ​គឺ​គួរ​តែព្យាយាម ​បង្កើតទំនាក់​ទំនង ​ជា​មួយ​គ្នា​ឲ្យ​បាន​ល្អ ដូចជា​ការ​រៀប​ចំ ​ធ្វើ​ម្ហូប​ញុំាជុំ​គ្នា​ជា​ដើម​។

៩. ​រក​លុយ​

​រក​លុយ​
​រក​លុយ​

ក្នុងពេល​បច្ចុប្បន្ន​នេះ គេឃើញ​ថា​ ​ជំនួញ​តាម​Online ហាក់​កំពុង​តែ ​ទទួល​បាន​នៅភាព​ជោគ​ជ័យ ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ផងដែរ។ ដូច្នេះ​សម្រាប់ ​អ្នកដែល​មាន​​ស្នាដៃ​ល្អខាងធ្វើ​ម្ហូប​ បង្អែមផ្សេងៗ​ជា​ដើម ​គឺ​អាច​សាកល្បង ​ធ្វើ​លក់​តាម​online បែបនេះ​បាន​ អាច​កែ​ទាំង​អផ្សុក និង​ថែម​ទាំង​អាច ​រក​ចំណូល​បាន​ថែម​ទៀត​។

១០. កំណត់​គោល​ដៅ

កំណត់​គោល​ដៅ
កំណត់​គោល​ដៅ

​ខណៈពេល​ដែល ​ការ​រាល​ដាល​COVID-19 ខ្លាំង ​អ្នកប្រាកដ​ជា ​មិន​អាច​ចេញ​ទៅខាង​ក្រៅ ហើយ​ធ្វើ​កិច្ច​ការ​បាន​ច្រើន ​ដូច​ពី​មុន​ទៀត​នោះទេ។ ដូច្នេះ​ដើម្បីកុំ​ឲ្យ ​ពេល​វេលា​នោះ​ ចំណាយទៅ​ដោយ​ឥត​ប្រយោជន៍​ អ្នក​អាចគិត​រកមើល ឬ​បង្កើត​នៅ​ផែនការ​បន្ទាប់​​ទៀត សម្រាប់​ការងារ អាជីវកម្ម ឬជីវិត ឲ្យកាន់​តែ​ល្អ​​ប្រសើរ​ឡើង​ និង​ព្យាយាម​អនុវត្តន៍​វា​ បន្ទាប់​ពីជំងឺCOVID-19 ​ត្រូវ​បាន​ស្ងប់​ស្ងាត់ផងដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T