ត្រីកំពតមួយក្បាលមានបញ្ហាភ្នែកហើម បានទទួលការវះកាត់យកភ្នែកចេញម្ខាង នេះគឺជាលើកដំបូងបង្អស់ហើយ ដែលគ្រូពេទ្យសំរេចចិត្ត ធ្វើការវះកាត់ឲ្យសត្វត្រីដូចនេះ។

លោក Jonny Rudd ដែលជាពេទ្យសត្វនៅសួនសត្វ Bristol ប្រទេសអង់គ្លេស បានធ្វើការវះកាត់ភ្នែកខាងស្ដាំឲ្យត្រីកំពតមួយ ដែលវាមានលក្ខណៈហើយ និងធ្វើឲ្យត្រីនោះមានការឈឺចាប់។ ត្រីមួយនេះត្រូវបានគេយកមកចេញពីទឹក អស់រយៈពេល១ម៉ោង ដើម្បីធ្វើការវះកាត់ភ្នែក ក៏ប៉ុន្តែត្រីមិនអាចរស់នៅលើគោកបានយូរនោះទេ ហេតុដូច្នេះហើយក្រុមគ្រូពេទ្យ ក៏បានប្រើប្រាស់នូវ ម៉ាស៊ីនអុកស៊ីសែនដាក់ចូលទៅក្នុងផ្នែកស្រកីរបស់ត្រី និងផ្ដល់នូវជាតិសំណើមលើស្បែករបស់វាជានិច្ច ដើម្បីឲ្យវាដកដង្ហើមបាន។ ក្រោយពីធ្វើការវះកាត់ហើយភ្លាម លោកវេជ្ជបណ្ឌិតបានដាក់វាចូល ទៅក្នុងទឹកវិញ ហើយវាអាចហែលលេងយ៉ាងសប្បាយរីករាយ  ជាមួយនឹងភ្នែកតែម្ខាងរបស់វា។

ការយកត្រីចេញពីទឹករយៈពេលយូរ ពិតជាមានការប្រថុយណាស់ បើត្រីនោះមានសុខភាពខ្សោយវា នឹងអាចស្លាប់ តែលោកវេជ្ជបណ្ឌិត បានខំប្រឹងធ្វើការវះកាត់យ៉ាងឆាប់រហ័ស ជាទីបំផុតដោយប្រើពេលតិចជាង១ម៉ោង និងទទួលបានជោគជ័យ។

តើប្រយមិត្តយល់យ៉ាងណាចំពោះរឿងនេះ? បើនៅប្រទេសកម្ពុជាវិញ តើអាចជួយសង្រ្គោះត្រីនេះបានដែរ ឬ ទេ?













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]