អង់គ្លេស៖ ខ្សែប្រយុទ្ធក្រុម Crystal Palace កីឡាករ Wilfried Zaha បានសរសើរដល់អតីតមិត្តរួមក្រុមរបស់ខ្លួនដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Manchester United ខ្សែការពារស្លាបស្ដាំ Aaron Wan- Bissaka ថាជាកីឡាករដ៏ឆ្នើមម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBissaka បានផ្លាស់មកចូលរួមជាមួយក្រុមបិសាចក្រហម កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃផ្ទេរ ៥០លានផោន (ឬប្រមាណ ៦១ដុល្លារ)។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ។
កីឡាករវ័យ២២ឆ្នាំ ជារនាំងការពារដ៏សំខាន់ម្នាក់ក្នុងក្រុម Man UTD រដូវកាលនេះ ហើយកាលពីប៉ុន្មានខែមុន គេត្រូវបានលោក Gareth Southgate កោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសឈុតធំ ជាលើកដំបូងថែមទៀតផង។
ក្រោយមើលឃើញពីទម្រង់លេងដ៏ល្អរបស់ Bissaka កីឡាករ Zaha បាននិយាយសរសើរគ យ៉ាងដូច្នេះថា៖
គួរឲ្យដឹងដែរថា ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ Bissaka បង្ហាញខ្លួនឲ្យ Man UTD បាន២៦ប្រកួត ក្នុងនោះគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន ២ដង និងរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់បាន៨ដង៕
ប្រភព៖ AF