អ្នកណាវិញអ៊ីចេះ! ប្រធានក្លិប Barcelona ចង់បានខ្សែប្រយុទ្ធឡើងជើងម្នាក់នេះ តែមិនមែន Martinez ទេ

//s5.kh1.co/5a/5adbd89f9a734d0037e2bfc6c19cde87bb593a6a.jpg
កីទ្បា

 ៣០-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រធានក្លិប Barcelona លោក Josep Maria Bartomeu ចង់ឲ្យក្លិបរបស់លោកនាំយកខ្សែប្រយុទ្ធរបស់ Dortmund កីឡាករ Erling Braut Haaland

អេស្ប៉ាញ៖ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu ត្រូវបានរាយការណ៍មកថា ចង់ឲ្យក្លិបរបស់លោកនាំយកខ្សែប្រយុទ្ធរបស់ Dortmund កីឡាករ Erling Braut Haaland មិនមែន Lautaro Martinez នៅកំឡុងទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Josep Maria Bartomeu
លោក Josep Maria Bartomeu

ក្លិបជើងឯកអេស្ប៉ាញរំពឹងថានឹងអាចនាំចូលខ្សែប្រយុទ្ធថ្មីមួយរូបដើម្បីមកជំនួសកន្លែងរបស់កីឡាករចាស់វស្សា Luis Suarez នៅទីផ្សារដែលនឹងមកដល់នាពេលខាងមុខ។ ក្នុងនោះ Lautaro Martinez មានព័ត៌មានលេចឭមកច្រើនជុំវិញការផ្លាស់មកកាន់កីឡដ្ឋាន Camp Nou ខណៈប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បានយកព្រមលកខ្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករជម្រើសជាតិអាហ្សង់ទីនហើយ។

កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

យ៉ាងណាមិញ បើតាមសេចក្ដីរាយការណ៍ពីក្នុងប្រទេសអេស្ប៉ាញ លោក Bartomeu ចង់ឲ្យ Barcelona នាំយក Haaland ដែលជាជើងស៊ុតរបស់ Dortmund ហើយចំពោះតម្លៃខ្លួនវិញក៏ទាបជាង Martinez ផងដែរ។

Haaland រកបានគ្រាប់បាល់៤០គ្រាប់ហើយ ពីការបង្ហាញខ្លួន៣៣ប្រកួតឲ្យ Red Bull Salzburg និង Borussia Dortmund ក្នុងរដូវកាលនេះ ខណៈតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេពីក្លិបអាល្លឺម៉ង់គឺប្រមាណជា៥០លានផោន។

កីឡាករ Erling Braut Haaland 
កីឡាករ Erling Braut Haaland 

ក្រឡេកមកមើល Lautaro Martinez ឯណេះវិញ មានតម្លៃនៃការទិញផ្ដាច់កុងត្រាពី Inter Milan គឺចំនួន៩៤លានផោន។ កីឡាករវ័យ២២ឆ្នាំចូលលេងឲ្យក្រុមរបស់លោក Antonio Conte នៅរដូវកាលនេះ បាន៣១ប្រកួត និងរកគ្រាប់បាល់បាន១៦គ្រាប់៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T