វៀតណាម​ ប្រកាស​ត្រៀម​​បិទ​​ទីក្រុងធំៗនៅក្នុងប្រទេស ដើម្បីទប់ស្កាត់វីរុសកូវីត-១៩

//s5.kh1.co/f4/f48bcf45dece9f3edbdec0bae4c3e5e9942512fb.jpg
សង្គម

 ៣០-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រទេសវៀតរកឃើញអ្នក​ឆ្លងវីរុសកូវីត-១៩ សរុប ១៩៤ នាក់

ហាណូយ៖ នាយករដ្ឋមន្រ្តីវៀតណាមនៅថ្ងៃច័ន្ទនេះ បានស្នើសុំឱ្យទីក្រុងធំៗ ត្រៀមរៀបចំសម្រាប់ការ​បិទដំណើរការ ​ដើម្បីបញ្ឈប់ការឆ្លង​រាលដាលនៃវីរុសកូវីត-១៩ ​ខណៈចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះបានកើនឡើងដល់ជិត ២០០ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរសម្នាក់បានបាញ់ថ្នាំសំលាប់មេរោគ​ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
បុរសម្នាក់បានបាញ់ថ្នាំសំលាប់មេរោគ​ នៅទីក្រុងហាណូយ ប្រទេសវៀតណាម

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖

ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ត្រូវតែពិនិត្យឡើងវិញ ​និងធ្វើបច្ចុប្បន្នភាពផែនការ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ហើយក៏ត្រូវត្រៀមខ្លួនទុកមុនសម្រាប់​ការបិទដំណើរទីក្រុងផងដែរ។

Nguyen Xuan Phuc
បុរសម្នាក់ពាក់ម៉ាសការពារ ដើរក្បែរផ្ទះអ្នកឆ្លង​វីរុសកូវីត-១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
បុរសម្នាក់ពាក់ម៉ាសការពារ ដើរក្បែរផ្ទះអ្នកឆ្លង​វីរុសកូវីត-១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម

លោក Phuc បាននិយាយទៀតថា៖​

ប្រទេសវៀតណាមបានឈានដល់ដំណាក់កាលកំពូលនៃជំងឺរាតត្បាតនេះហើយ ដូច្នេះទីក្រុង​សំខាន់ៗ​ ត្រូវតែពន្លឿនការងារ ដើម្បីអនុវត្តឱ្យទាន់តាមវិធានការណ៍ដែលបានកំណត់។

Nguyen Xuan Phuc
ប្រជាជនវៀតណាមពាក់ម៉ាសការពារវីរុសកូវីត-១៩
ប្រជាជនវៀតណាមពាក់ម៉ាសការពារវីរុសកូវីត-១៩

គួរជម្រាបដែរថា បើគិតមកត្រឹមថ្ងៃនេះ ប្រទេសវៀតណាមរកឃើញអ្នក​ឆ្លងវីរុសកូវីត-១៩ សរុប ១៩៤ នាក់  ​ហើយមនុស្សប្រមាណ ៧៥,០០០ នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅដាច់ឡែក ដើម្បីធ្វើការតាមដានបន្ថែម ក៏ដូចជាជៀសវាងការចម្លងជំងឺទៅអ្នកដ៏ទៃ៕

មន្ត្រីប៉ូលីសម្នាក់ឈរយាមនៅក្បែរផ្ទះអ្នកជំងឺ ដែលឆ្លងវីរុសកូវីត-១៩ ក្នុងទីក្រុងហាណូយ
មន្ត្រីប៉ូលីសម្នាក់ឈរយាមនៅក្បែរផ្ទះអ្នកជំងឺ ដែលឆ្លងវីរុសកូវីត-១៩ ក្នុងទីក្រុងហាណូយ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T