នារីម្នាក់នេះ អួតថាខ្លួនមិនខ្លាចវីរុសកូវីដ-១៩នៅលើបណ្ដាញសង្គម មានអី ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែលទ្ធផលតេស្តវិជ្ជមាននៃវីរុស

//s5.kh1.co/28/2849ccf27be88e25cb917e77f2f8a13b38a94198.jpg
សង្គម

 ៣០-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នារីម្នាក់ឈ្មោះ Ireland Tate វ័យ២១ឆ្នាំ មកពីរដ្ឋ Tennessee បានប្រាប់ទៅកាន់មិត្តភក្ដិរបស់នាងនៅលើបណ្ដាញសង្គមអុីនស្ដាក្រាម តាម​រយៈវីដេអូថា រូបនាងផ្ទាល់មិនខ្លាចវីរុសកូវីដ-១៩ឡើយ ហើយក៏ខ្វល់ពីការរក្សាគម្លាតឲ្យឆ្ងាយពីមនុស្សម្នាដែរ។

អាមេរិក៖​ នារីម្នាក់ឈ្មោះ Ireland Tate វ័យ២១ឆ្នាំ មកពីរដ្ឋ Tennessee បានប្រាប់ទៅកាន់មិត្តភក្ដិរបស់នាងនៅលើបណ្ដាញសង្គមអុីនស្ដាក្រាម តាម​រយៈវីដេអូថា រូបនាងផ្ទាល់មិនខ្លាចវីរុសកូវីដ-១៩ឡើយ ហើយក៏ខ្វល់ពីការរក្សាគម្លាតឲ្យឆ្ងាយពីមនុស្សម្នាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយប៉ុន្មានថ្ងៃក្រោយមក នាងក៏ស្រាប់តែធ្វើតេស្ដរកវីរុសកូវីដ-១៩ ដោយលទ្ធផលចេញមកគឺវិជ្ជមានតែម្ដង។

នាង Ireland បានឲ្យដឹងដែរថា អាការរបស់នាង គឺពិបាកដកដង្ហើម តឹងណែនដើមទ្រូង ដូចមាននរណាម្នាក់អង្គុយពីលើអីចឹង និងក្អករហូតដល់ទៅមានឈាមទៀតផង។ ហើយនាងជឿថា នាងបានឆ្លងវីរុសនេះពីមិត្តភក្ដិរបស់នាងម្នាក់ ដែលមានការគិតដូចជានាងដែរ។ ឥឡូវនេះ នាងកំពុងស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែក។

យ៉ាងណាមិញ ក្រោយមក នាងក៏បានផ្ដាំផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ឲ្យចូលរួមស្ដាប់ និងធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

នាង Ireland មុនពេលឆ្លងវីរុស
នាង Ireland មុនពេលឆ្លងវីរុស
នាង Ireland មុនពេលឆ្លងវីរុស
នាង Ireland មុនពេលឆ្លងវីរុស
នាង Ireland ក្រោយពេលឆ្លងវីរុស
នាង Ireland ក្រោយពេលឆ្លងវីរុស
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T