​ថៃ​មានអ្នក​ស្លាប់ដោយសារវីរុសកូវីត-១៩​ចំនួន ២​ នាក់បន្ថែមទៀត ដែលសរុប​ឡើងដល់ ៩ នាក់

//s5.kh1.co/8a/8a34b629636ecdd985cb832569d08d574b4aa672.png
សង្គម

 ៣០-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងកូវីត-១៩នៅប្រទេសថៃ បានកើនឡើងដល់​ ១,៥២៤ នាក់

បាងកក៖ ក្រសួងសុខាភិបាលនៃប្រទេសថៃបាននិយាយនៅថ្ងៃច័ន្ទនេះថា មានមនុស្ស ២ នាក់ទៀតបានស្លាប់ដោយសារវីរុសកូវីត-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប​បានកើនឡើងដល់ ៩ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកសុខាភិបាលបានបាញ់ថ្នាំ សំលាប់មេរោគនៅសាលារៀនមួយ ​ភាគខាងជើងទីក្រុងបាងកក
បុគ្គលិកសុខាភិបាលបានបាញ់ថ្នាំ សំលាប់មេរោគនៅសាលារៀនមួយ ​ភាគខាងជើងទីក្រុងបាងកក

លោក Anupong Sujariyakul មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានក្រសួងសុខាភិបាលថៃបាននិយាយថា៖

ករណីអ្នកស្លាប់ទាំងពីរ​រួមមាន បុរសជនជាតិថៃ អាយុ ៥៤ ឆ្នាំរស់​នៅខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី​ និងស្ត្រីជនជាតិថៃ អាយុ ៥៦ ឆ្នាំ​រស់នៅក្នុងទីក្រុងបាងកក។

Anupong Sujariyakul
 អ្នកដំណើរពាក់ម៉ាសការពារ​ពីវីរុសកូវីត-១៩ នៅទីក្រុងបាងកកប្រទេសថៃ
 អ្នកដំណើរពាក់ម៉ាសការពារ​ពីវីរុសកូវីត-១៩ នៅទីក្រុងបាងកកប្រទេសថៃ

គួរជម្រាបផងដែរថា នៅព្រឹកថ្ងៃច័ន្ទនេះ ប្រទេសថៃបាន​រកឃើញអ្នកឆ្លងវីរុសកូវីត-១៩​ថ្មីចំនួន ១៣៦ នាក់ ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់​ ១,៥២៤ នាក់។ ​ក្នុងចំណោមនោះមានអ្នកជំងឺចំនួន ១,៣៨៨ នាក់​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ខណៈអ្នកជំងឺ ២២៩ នាក់ផ្សេងទៀត​ បាន​ជាសះស្បើយ ហើយក៏បានវិលត្រឡប់ទៅផ្ទះវិញដែរ៕

ស្ត្រីពាក់ម៉ាសម្នាក់ កំពុងអង្គុយរង់ចាំអតិថិជននៅតូបលក់អាហារ​​តាមផ្លូវ Yaowarat ទីក្រុងបាងកក 
ស្ត្រីពាក់ម៉ាសម្នាក់ កំពុងអង្គុយរង់ចាំអតិថិជននៅតូបលក់អាហារ​​តាមផ្លូវ Yaowarat ទីក្រុងបាងកក 
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T