COVID-19 កំពុង​វាយលុក​ពិភព​លោក តែកូរ៉េ​ខាងជើង​​មិន​ញញើត​​​ បែរជា​យកពេល​មកសាក​ល្បង​មីស៊ីល​ផ្លោង

//s5.kh1.co/54/54da90b0ce2a0c3e06fe4ad063885e417b7d8cac.jpg
សង្គម

 ៣០-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការសាកល្បងកាលពីថ្ងៃអាទិត្យគឺ មីស៊ីលផ្លោងរយៈចម្ងាយជិត ចំនួន ២គ្រាប់ដែលត្រូវបានបាញ់ចេញពីភាគខាងកើត​ទីក្រុងវ៉ុនសាន

កូរ៉េខាងជើងបានបង្ហាញនូវក្តីត្រេកអរ ចំពោះការបាញ់សាកល្បងគ្រាប់រ៉ុក្កែត។ ការណ៍នេះបានកើតឡើង​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេស កូរ៉េខាងត្បូងបានថ្កោលទោសរដ្ឋនេះ ថាកំពុងធ្វើសកម្មភាពដែលមិនសមរម្យ និងជាការបំពាន។ ការសាកល្បងបានធ្វើកាលពីថ្ងៃអាទិត្យគឺ មីស៊ីលផ្លោងរយៈចម្ងាយជិត ចំនួន ២គ្រាប់ដែល​ត្រូវបាន​បាញ់ចេញពីភាគខាងកើត​ទីក្រុងវ៉ុនសាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោធាកូរ៉េខាងត្បូងបាននិយាយថាមីស៊ីលទាំងនោះ បានហោះចម្ងាយ ៤១០ គីឡូម៉ែត្រ (២៥៥ ម៉ាយ) នឹងមាន​រយៈកម្ពស់អតិបរមាប្រហែល ៥០ គីឡូម៉ែត្រមុនពេលធ្លាក់ចូលសមុទ្រ។ បន្ទាប់មក នៅថ្ងៃច័ន្ទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាខ្លួនបានសាកល្បងដោយជោគជ័យនូវការបាញ់​កាំជ្រួចរ៉ុក្កែត​ជាច្រើន​គ្រាប់។

អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបានអោយដឹងថា៖ “ នៅក្នុងស្ថានភាពមួយដែលពិភពលោកទាំងមូល​កំពុងជួប​ការ​លំបាកដោយសារតែ Covid-19 សកម្មភាពយោធាប្រភេទនេះរបស់កូរ៉េខាងជើង គឺជាការបំពាន និងមិនសមរម្យ​ទេ ហើយយើងសូមអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់” ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការសាកល្បងចុងក្រោយបង្អស់បានកត់សម្គាល់នូវមីស៊ីលទី ៨ និងទី ៩ ដែលបានបាញ់សាកល្បងចំនួន ៤ លើកនៅក្នុងខែនេះ។ នេះបើយោងតាមអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់​នៅមជ្ឈមណ្ឌល James Martin Centre for Nonproliferation Studies៕

https://s5.kh1.co/__image/w=650,h=365,q=100/08/08c8f076951eafdaf452fa659c9a8f2811ec986b.jpeg
https://s5.kh1.co/__image/w=650,h=366,q=100/eb/ebdb13bbb1627c807d1c1340d7e593997238912c.jpeg
https://s5.kh1.co/__image/w=650,h=130,q=100/4a/4af4900eef5f96bf1c0f719deb78a4a5c25796cf.jpeg


Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T