អ្នកស្រុកនៅវូហាន ជឿថាតួលេខផ្លូវការណ៍នៃអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ដែលអាជ្ញាធរចិនអះអាងជាង៣ពាន់នាក់នោះ មិនត្រឹមត្រូវទេ

//s5.kh1.co/ec/ece963388762afc5056fe316c12b229f55ac12fa.jpg
សង្គម

 ៣០-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តាមតួលេខផ្លូវការណ៍ អ្នកស្លាប់ដោយសារជំងឺថ្មីកូវីដ-១៩ នៅប្រទេសចិនបច្ចុប្បន្នមានជាង ៣,៣០០ នាក់ និងអ្នកឆ្លងសរុបមានជាង ៨១,០០០ នាក់។ ប៉ុន្ដែ បើតាមការសនិ្នដ្ឋានរបស់ប្រជាជនរស់នៅក្នុងទីក្រុងវូហាន ដែលជាចំណុចផ្ទុះឡើងវីរុសមុនគេ បាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារវីរុសនេះ អាចមានចំនួនច្រើនជាង ១០ ដងនៃចំនួនដែលអាជ្ញាធរចិនប្រកាស។

ចិន៖ តាមតួលេខផ្លូវការណ៍ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសចិនបច្ចុប្បន្នមានជាង ៣,៣០០ នាក់ និងអ្នកឆ្លងសរុបមានជាង ៨១,០០០ នាក់។ ប៉ុន្ដែ បើតាមការសនិ្នដ្ឋានរបស់ប្រជាជនរស់នៅក្នុងទីក្រុងវូហាន ដែលជាចំណុចផ្ទុះឡើងវីរុសមុនគេ បាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារវីរុសនេះ អាចមានចំនួនច្រើនជាង ១០ ដងនៃចំនួនដែលអាជ្ញាធរចិនប្រកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលរដ្ឋចិន
ពលរដ្ឋចិន

តួយ៉ាង អ្នកស្រុកដែលរស់នៅក្នុងតំបន់ខាងលើបានអះអាងថា វីរុសកូវីដ-១៩ បានសម្លាប់មនុស្សជាង ៤២,០០០ ក្នុងទីក្រុងវូហាន ខេត្ដហ៊ូបុី ខណៈដែលតួលេខផ្លូវការណ៍មានត្រឹមតែ ៣,១៨២ នាក់ប៉ុណ្ណោះ។ ក្នុងនោះដែរអ្នកស្រុកបានឲ្យដឹងថា កោដ្ឋដាក់ឆ្អឹងចំនួន ៥០០ ត្រូវបានគេប្រគល់ឲ្យគ្រួសារសពយកទៅធ្វើបុណ្យជារៀងរាល់ថ្ងៃ ប៉ុន្ដែកោដ្ឋនោះត្រូវរំលង ផ្ទះទើបប្រគល់មួយ។ បែបនេះមានន័យថា កោដ្ឋដាក់ឆ្អឹងចំនួន ៣,៥០០ ត្រូវប្រគល់ឲ្យក្រុមគ្រួសារសពរៀងរាល់ ២៤ ម៉ោងម្ដង។

ចំណែក ទីក្រុងតូចៗចំនួន ទៀតក្នុងទីក្រុងវូហានរួមមាន Hankou, Wuchang និង Hanyang ក៏នឹងទទួលបានកោដ្ឋនៅមុនថ្ងៃទី ខែ មេសា ផងដែរ ពោលគឺមុនពិធីបុណ្យ Qing Ming (ឆេងម៉េង) ដែលជាពិធីបុណ្យសែនផ្នូរដូនតា ដោយចំណាយពេលចំនួន ១២ ថ្ងៃទើបចែកអស់។ នេះមានន័យថា ចំនួនសរុបនឹងមានរហូតដល់ ៤២,០០០ កោដ្ឋ ស្មើនឹងចំនួនមនុស្ស ៤២,០០០ នាក់។

ទិដ្ឋភាពទីក្រុងវូហាន
ទិដ្ឋភាពទីក្រុងវូហាន

កម្មវិធីប្រគល់កោដ្ឋដាក់ឆ្អឹងនេះ បានធ្វើឡើងនៅពេលខេត្ដហ៊ូបុី ដែលមានប្រជាជនជាង ៥០ លាននាក់រស់នៅ មានភាពថមថយនៃការរាតត្បាតពីវីរុស ​​​​​​​​​​​​​និងបានបន្ធូរបន្ថយការរឹតត្បឹតផ្សេងៗបន្ទាប់ពីការជាប់គាំងជាងពីរខែមក ស្របពេលអ្នកជំងឺជាច្រើនបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ទិដ្ឋភាពទីក្រុងវូហាន
ទិដ្ឋភាពទីក្រុងវូហាន

យ៉ាងណាមិញជុំវិញការអះអាងខាងលើ អ្នកស្រុកក្នុងទីក្រុងវូហានម្នាក់មាននាមត្រកូល Zhang  បានប្រាប់វិទ្យុ RFA ថា៖

ចំនួនដែលអាជ្ញាធរប្រកាសនោះមិនត្រឹមត្រូវទេ ព្រោះកន្លែងឡដុតសាកសពបានដំណើរការពេញម៉ោង។ ដូច្នេះ តើមនុស្សប៉ុន្មាននាក់ទៅបានស្លាប់?

ម៉្យាងវិញទៀត បើតាមប្រភពដ៏ស្និទ្ធស្នាលនឹងអាជ្ញាធរក្នុងខេត្ដហ៊ូបុីបាននិយាយថា អ្នកស្រុកជាច្រើនបានស្លាប់នៅក្នុងផ្ទះខ្លួនឯង ដោយមិនបានធ្វើរោគវិនិច្ឆ័យផ្លូវការទៀតផង៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T