ប្រជាជននៅទីក្រុងវូហានជាច្រើននាក់ ឈរតម្រង់ជួរចាំរើសធាតុសាច់ញាតិដែលបានស្លាប់ទៅដោយសារវីរុសកូវីដ-១៩ (មានវីដេអូ)

//s5.kh1.co/98/9886c61f300fe0ffdc889e5b4fd8818f6f8e32e5.jpg
សង្គម

 ៣០-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ប្រជាជននៅឯទីក្រុងវូហាន បាននាំគ្នាប្រញាប់ប្រញាល់ទៅកន្លែងបូជាសាកសពនាៗក្នុងតំបន់ដែលទើបនឹងបើកទ្វារដំណើរការឡើងវិញ បន្ទាប់ពីពិធីបុណ្យសពត្រូវបានហាមឃាត់ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩កន្លងទៅនេះ។

ចិន៖​ ថ្មីៗនេះ ប្រជាជននៅឯទីក្រុងវូហាន បាននាំគ្នាប្រញាប់ប្រញាល់ទៅកន្លែងបូជាសាកសពនាៗក្នុងតំបន់ដែលទើបនឹងបើកទ្វារដំណើរការឡើងវិញ បន្ទាប់ពីពិធីបុណ្យសពត្រូវបានហាមឃាត់ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩កន្លងទៅនេះ។ ហើយមានប្រជាជនជាច្រើន បានឈរតម្រង់ជួរនៅកន្លែងបូជាសាកសព ដើម្បីរង់ចាំរើសធាតុសាច់ញាតិរបស់ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់ពលរដ្ឋម្នាក់ដែលនៅទីនោះ បានឲ្យដឹងថា រូបគេផ្ទាល់ បានមកកន្លែងបូជាសាកសពតាំងពីម៉ោង៨ព្រឹកម៉្លេះ ហើយរហូតដល់ម៉ោង៣រសៀលហើយ គេនៅមិនទាន់បានរើសធាតុសាច់ញាតិឡើយ។ 

ហើយចំពោះការបញ្ចុះ ឬបូជាសាកសព មិនត្រូវបានគិតប្រាក់ទេ សម្រាប់សពដែលស្លាប់ដោយសារតែវីរុសកូវីដ-១៩។ 

គួរឲ្យដឹងដែរថា កាលពីថ្ងៃពុធទី២៥ ខែមីនា ប្រជាជនរាប់លាននាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីខេត្តហ៊ូបុី បន្ទាប់ពីមន្ត្រីដកបម្រាមដែលឲ្យប្រជាជនសំងំនៅក្នុងផ្ទះរយៈពេលប្រមាណពីរខែកន្លងមកនេះ លើកលែងតែទីក្រុងវូហានប៉ុណ្ណោះ។ ហើយបម្រាមនេះដែរ នឹងនៅតែអនុវត្តបន្ដក្នុងទីក្រុងវូហាន រហូតដល់ថ្ងៃទី៨ ខែមេសាខាងមុខនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖​

ទិដ្ឋភាពនៅកន្លែងបូជាសព
ទិដ្ឋភាពនៅកន្លែងបូជាសព
ទិដ្ឋភាពនៅកន្លែងបូជាសព
ទិដ្ឋភាពនៅកន្លែងបូជាសព
ទិដ្ឋភាពនៅកន្លែងបូជាសព
ទិដ្ឋភាពនៅកន្លែងបូជាសព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T