ចូលសិល្បៈរាប់ឆ្នាំ! តែទីបំផុត ខាត់ សុឃីម បំពេញក្ដីស្រមៃខ្លួនឯងបាន ចូលធ្វើជាទាហានបម្រើមាតុភូមិ

//s5.kh1.co/31/316c014dabfe5e6fa08fae6b3e0a96b1b5335630.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាជីពសិល្បៈរបស់ ខាត់ សុឃីម ក៏កាន់តែជោគជ័យ ជាពិសេសជំនួញផ្ទាល់ខ្លួន តែអ្វីដែលយើងកាន់តែចាប់អារម្មណ៍នោះ ខាត់ សុឃីម បានបង្ហោះរូបភាពជាច្រើនសន្លឹក និង សារថា នឹងទៅធ្វើជាទាហានបម្រើជាតិមាតុភូមិ ដែលជាបំណងប្រាថ្នាតាំងតែពីតូច។

ភ្នំពេញ៖ អ្នកនាង ខាត់ សុឃីម អាចនិយាយបានថា នាងតារាស្រីដែលមានពហុជំនាញ ដោយនាងអាចធ្វើបានជាច្រើនផ្នែកក្នុងរង្វង់សិល្បៈ ដោយបច្ចុប្បន្នតារាស្រីរូបនេះ នាងកាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុន បើទោះបីនាងចូលសិល្បៈមកជាច្រើនឆ្នាំក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អាជីពសិល្បៈរបស់នាងក៏កាន់តែជោគជ័យ ជាពិសេសជំនួញផ្ទាល់ខ្លួន តែអ្វីដែលយើងកាន់តែចាប់អារម្មណ៍នោះ ខាត់ សុឃីម បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងនិយាយថា៖ 

ថ្ងៃនេះខ្ញុំពិតជាមានទឹកចិត្តសប្បាយរីករាយណាស់ដែលបានបម្រើជាតិមាតុភូមិ ដែលជាបំណងប្រាថ្នាតាំងតែពីតូច ជាមោទនភាពក្រៃលែងសម្រាប់គ្រួសារ ។

សម្ដីអ្នកនាង ខាត់ សុឃីម

ជាការពិតណាស់ ការងារជាទាហានវាមិនមែនជារឿងងាយស្រួល ប៉ុន្មាននោះទេសម្រាប់មនុស្សស្រី តែនេះជាក្ដីស្រមៃតាំងតែពីនៅក្មេងរបស់អ្នកនាង ខាត់ សុឃីម។ សកម្មភាពទាំងនេះអាចចាត់ទុកថា ជាសកម្មភាពគំរូដ៏ល្អសម្រាប់ប្អូនៗជំនាន់ក្រោយ ដែលវាជាការងារមួយដើម្បីជាតិមាតុភូមិ។

ក្រោយមហាជន ក៏ដូចជាហ្វេនៗបានឃើញដូចនេះហើយ ក៏មានការភ្ញាក់ផ្អើល ដោយស្ងាត់ៗ តារាចម្រៀងមានប្រជាប្រិយភាពរូបនេះបានជាប់ឈ្មោះធ្វើជាទាហានបែបនេះ។ ហើយមានហ្វេនមួយចំនួនមានសំណួរខ្លះៗទៅកាន់នាងថា នៅពេលនាងចូលទៅធ្វើទាហាន តើនាងនឹងនៅតែបន្តការងារសិល្បៈដដែលឬយ៉ាងណា?

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
រូបតំណាង
រូបតំណាង
ខាត់ សុឃីម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T