ក្រុមហ៊ុន ស្មាត អាស្យាតា ប្រកាសផ្តល់ជំនួយមូលនិធិទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក ដើម្បីទប់ស្កាត់វីរុសកូវីដ១៩!

//s5.kh1.co/61/6156b5a7480a442d24fed516582057645071e457.jpg
សង្គម

 ៣០-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មូលនិធិនេះត្រូវបានរៀបចំឡើងបន្ថែមពីលើសកម្មភាពនានាដែលក្រុមហ៊ុន ស្មាត អាស្យាតា បាន​អនុវត្ត ក្នុងនោះរួមមានដូចជា ការដាក់តំឡើងជាបណ្តោះអាសន្នសេវាកម្ម telemedicine ប្រើប្រាស់បច្ចេកវិទ្យាជំនាន់ទី៥ (5G) ការផ្តល់ជូនបន្ថែមសេវាទិន្នន័យ និងយុទ្ធនាការផ្សព្វផ្សាយជាច្រើន។

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី​ បានប្រកាសមូលនិធិ​​ ដែល​មានទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក ក្នុងការចូលរួមចំណែកជួយទៅដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយការរាតត្បាតនៃ​​វីរុសកូវីដ១៩។ ចំនួនទឹកប្រាក់នៃមូលនិធិនេះ គឺជាទឹកប្រាក់បន្ថែមក្រៅអំពីចំនួនទឹកប្រាក់សរុបចំនួន១% (មួយភាគរយ) នៃចំណូលដុលប្រចាំឆ្នាំដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់ចំណាយលើកម្មវីធីទំនួលខុស​ត្រូវសង្គម (CSR) ​របស់ខ្លួន។ មូលនិធិនេះគឺនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ជាជំនួយផ្នែកហិរញ្ញវត្ថុដល់សកម្មភាពទាំងឡាយណា ដែលមានសមត្ថភាពចូលរួមជួយដោះស្រាយបញ្ហាប្រឈមនានា ដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងអំឡុងពេលកំពុងកើតមាន និងក្រោយពេលបញ្ចប់បញ្ហាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ស្មាត អាស្យាតា ផ្តល់ជំនួយមូលនិធិទឹកប្រាក់ចំនួន១លានដុល្លារ
 ស្មាត អាស្យាតា ផ្តល់ជំនួយមូលនិធិទឹកប្រាក់ចំនួន១លានដុល្លារ

ការផ្តល់ជូនបន្ថែមនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ស្មាត រួមជាមួយក្រុមហ៊ុន Huawei បានតំឡើងជាស្ថាពរនូវស្ថានីយបណ្តោះអាសន្នសម្រាប់ជួយទ្រទ្រង់ សម្របសម្រួល និងតាមដានបញ្ហាវីរុសកូវីដ១៩ ជូនដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាក្រកម្ពុជា។ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មន្ទីពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ បានតភ្ជាប់បណ្តាញជាស្ថាពរទៅកាន់ក្រសួងសុខាភិបាល សម្រាប់ប្រព័ន្ធទំនាក់ទំនងវីដេអូ (Video Conference) ដោយប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដើម្បីធានាឲ្យបាននូវល្បឿនលឿន និងមានសមត្ថភាពខ្ពស់បំផុត។ ការរៀបចំតំឡើងជាលក្ខណៈបណ្តោះអាសន្ននេះ គឺបានក្លាយជាករណីប្រើប្រាស់ដោយផ្ទាល់លើបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត បានឱ្យដឹងថា បើទោះបីជាយើងខ្ញុំបានវិនិយោគជាច្រើនរយពាន់ដុល្លារអាមេរិកក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍មកនេះក្តី យើងខ្ញុំក៏នៅតែពិនិត្យឃើញថា មានចំនុនជាច្រើនទៀតដែលយើងទាំងអស់ត្រូវរួមគ្នាចូលរួមគាំទ្រ និងដោះស្រាយ។ មូលនិធិមួយលានដុល្លារអាមេរិកនេះ គឺនឹងត្រូវផ្តោតជាសំខាន់ទៅលើគំនិតផ្តួចផ្តើមទាំងឡាយចំពោះវិស័យទាំងបួនរួមមានៈ បច្ចេកវិទ្យាទូរគមនាគមន៍ គមនាគមន៍ និងព័ត៌មានសម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ វិស័យឯកជនរួមទាំងវិស័យសហប្រតិបត្តិការសាធារណៈទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមមេត្តារៀបចំគំរោងការរបស់ខ្លួនដើម្បីទទួលបាននូវកញ្ចប់មូលនិធិក្នុងទំហំទឹកប្រាក់រហូតដល់ ២០០​,០០០ (ម្ភៃម៉ឺនដុល្លារអាមេរិក) យកទៅអនុវត្តគម្រោងរបស់ខ្លួន។

យើងខ្ញុំនឹងចាប់ផ្តើមទទួលពាក្យពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ តទៅ។ សូមលោកអ្នកដែលមានចំណាប់អារម្មណ៍រៀបចំគំរោងការរបស់ខ្លួនមកកាន់យើងខ្ញុំទៅតាមប្រភេទវិស័យនីមួយៗ។ យើងខ្ញុំនឹងធ្វើការពិនិត្យជម្រុះក្នុងក្របខណ្ឌផ្ទៃក្នុង របស់ក្រុមហ៊ុនជាមុនសិន មុននឹងធ្វើការដាក់ជូនទៅពិនិត្យសម្រេចពីសំណាក់គណៈកម្មាធិការ ដែលមានសមាសភាពមកពី ក្រុមហ៊ុន ស្មាត អាស្យាតា ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ស្មាត (Axiata Group) និងតំណាងពីស្ថាប័ន្នឯករាជ្យផ្សេងៗដទៃទៀត។ សម្រាប់ព័ត៌មានលម្អិតស្តីអំពីមូលនិធិនេះ សូមលោកអ្នកចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន Smart Axiata និង Smart For Cambodia ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ 

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត អាស្យាតា ក៏បានឲ្យដឹងបន្ថែមទៀតថា ក្រៅតែអំពីការតភ្ជាប់បណ្តាញទំនាក់ទំនងទៅកាន់មជ្ឍមណ្ឌលមេរបស់ក្រសួងសុខាភិបាល​តាមរយៈការប្រើប្រាស់ហ្រ្វេកង់ស៍វិទ្យុបច្ចេកវិទ្យាជំនាន់ទី៥ ដែលយើងខ្ញុំទទួលបានអាជ្ញាប័ណ្ណសាកល្បងនោះ យើងខ្ញុំក៏បានផ្តល់ជូននូវសេវាទិន្នន័យបន្ថែមជូនដល់អតិថិជន រាល់ពេលនៃការបញ្ចូលទឹកប្រាក់តាមរយៈ (e-top ups), Smart @Home និងអតិថិជនជាលក្ខណៈក្រុមហ៊ុនទាំងអស់។

ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ស្មាត អាស្យាតា ក៏បាននឹងកំពុងចាត់វិធានចាំបាច់នានាចំពោះមុខ ក្នុងទិសដៅធានាឲ្យបាននូវសុខមាលភាពជូនដល់បុគ្គលិកនិយោជិតទាំងអស់ ក៏ដូចគ្នាផងដែរជូនទៅដល់ដៃគូប្រតិបត្តិការ និងអតិថិជនទាំងអស់ តាមរយៈនិយាមនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្មរបស់ខ្លួន។ សកម្មភាពមួយចំនួនដែលបាន និង​កំពុងអនុវត្តរួមមាន៖ ការវាស់ស្ទង់កំរិតសីតុណ្ហភាពកំដៅ ការរៀបចំឲ្យមាននូវជែលលាងសំអាត​ដៃ និតិវិធីសំអាតអនាម័យ តម្រូវឲ្យបុគ្គលិកនិយោជិតដែលបំរើការផ្ទាល់ជាមួយអតិថិជនត្រូវពាក់ម៉ាស់ការពារ ធ្វើការងារពីផ្ទះ លើកពេលវេលាចំពោះកម្មវិធីរបស់ក្រុមហ៊ុនដែលបានគ្រោងទុកពីមុនមក និងធ្វើការប្រជុំតាមរយៈកម្មវិធីឌីជីថល (Virtual) នានា។

លោក ថូម៉ាស ហ៊ុន ក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា សេវាទំនាក់ទំនងទូរគមនាគមន៍ គឺត្រូវបានកំណត់ជាសេវាកម្មដែលមានភាពចាំបាច់បំផុតដូចទៅនឹងសេវាអគ្គិ​សនី និងសេវាទឹកស្អាតផងដែរ សម្រាប់ប្រទេសជាតិនីមួយៗ។ ខណៈពេលដែលយើងខ្ញុំកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនោះ យើងខ្ញុំក៏យល់យ៉ាងច្បាស់អំពីភាពចាំបាច់ និងតម្រូវការរបស់អតិថិជនជាច្រើនលាននាក់ ដែលពួកគាត់ទាំងអស់មានការជឿជាក់ និងត្រូវការការតភ្ជាប់ជានិច្ច។ អាស្រ័យហេតុនេះយើងខ្ញុំនឹងអនុវត្តគ្រប់មធ្យោបាយ ដើម្បីផ្តល់សេវាកម្មជូនដល់អតិថិជនទាំងអស់ ដោយមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្នុងអំឡុងពេលនៃវិបត្តិដែលយើងទាំងអស់គ្នាបាននិងកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីកម្មវិធីទំនួលខុសត្រូវសង្គម និងនិរន្ដរភាពនៃក្រុមហ៊ុន Smart, សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart​​ for Cambodia» 
តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T