រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់​ធ្វើ​អត្តឃាត ដោយសារ​​​​វិបត្តិ​វីរុសកូវីត-១៩នៅក្នុងប្រទេស

//s5.kh1.co/71/713a0d7b3e63ec33345dce827c7439e4b8c767d5.jpg
សង្គម

 ៣០-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក Thomas Schaefer រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃរដ្ឋ Hesse ប្រទេសអាល្លឺម៉ង់​ ត្រូវបានគេរកឃើញស្លាប់នៅក្បែរផ្លូវ​រថភ្លើង

ប៊ែរឡាំង៖ លោក Thomas Schaefer ដែលជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​នៅរដ្ឋ​ Hesse ​​​ប្រទេស​អាល្លឺម៉ង់ ត្រូវគេរាយការណ៏ថា​ បាន​ធ្វើ​អត្តឃាតដោយសារ​តែ​ការ​បារម្ភ​​ខ្លាំង​ ​អំពី​​​បញ្ហាធ្លាក់ចុះនៃ​សេដ្ឋ​កិច្ច​ជាតិ​ ដោយ​សារ​​វីរុសកូវីត-១៩។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Schaefer ដែល​មានអាយុ ៥៤ ​ឆ្នាំ ត្រូវ​បាន​គេប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​កំណាត់​ផ្លូវ​ដែក​មួយ​​ ​ កាល​ពី​​ថ្ងៃសៅរ៍កន្លង​ទៅ​។ ការិយាល័យរដ្ឋ​អាជ្ញា​នៃ​តុលា​ការទី​ក្រុង​ Wiesbaden បាន​ឱ្យដឹង​ថា ពួកគេ​ជឿ​ថា លោក Thomas Schaefer បានស្លាប់ដោយសារការ​ធ្វើ​អត្ត​ឃាត​។

អភិបាល​រដ្ឋ Hesse លោក Volker Bouffier បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថា៖

យើងពិតជាមានការតក់ស្លុត ​ហើយយើងពិតជាក្រៀមក្រំណាស់ ដែលរឿងដ៏អាក្រក់មួយនេះបានកើតឡើង។

​Volker Bouffier

លោក Bouffier បានបន្តទៀតថា៖

យើង​ជឿជាក់​ថា គាត់​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងអំពីបញ្ហាប្រទេសជាតិ​ ហើយវាច្បាស់ណាស់ថា នៅក្នុងអំឡុងពេលដ៏លំបាកបែបនេះ​ យើងពិតជាត្រូវការមនុស្សដូចគាត់។

​Volker Bouffier

គួរជាម្រាបផងដែរថា បើគិតមកដល់ពេលនេះ ​ប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងវីរុសកូវីត-១៩ សរុប ៦២,៤៣៥ នាក់ ​ក្នុងនោះមាន​  ៥៤១ នាក់បានស្លាប់បាត់បង់ជីវិត ​ហើយ ៩,២១១ នាក់ផ្សេងទៀតបានទទួលការព្យាបាលជាសះស្បើយ៕

លោក Thomas Schaefer
លោក Thomas Schaefer
ក្រុមគ្រូពេទ្យអាល្លឺម៉ង់
ក្រុមគ្រូពេទ្យអាល្លឺម៉ង់
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T