ការស្រឡាញ់ពិតជាមានទំហំធំធេងខ្លាំងណាស់ រហូតធ្វើអោយបុរសម្នាក់ ហ៊ានលះបង់អនាគតដោយ លួចលុយគេដើម្បី យកមកព្យាបាលជំងឺរបស់ មិត្តស្រីខ្លួន។ តាមប្រភពព័ត៌មានចិនបានអោយដឹងថា បុរសម្នាក់ ឈ្មោះ ឈូវ បានត្រូវផ្តន្ទាទោសអោយជាប់ ពន្ធនាគាររយៈពេល ៤ ឆ្នាំពីបទ ចោរកម្ម។ តាមសម្តីរបស់លោកបាន អោយដឹងថា កាលពី ២ ឆ្នាំមុនលោកបានស្រឡាញ់នារីម្នាក់ឈ្មោះ ហ្វី ពួកគាត់ស្រឡាញ់គ្នាខ្លាំងណាស់ ១ ឆ្នាំក្រោយមក នាងបានប្រាប់ថា នាងមានជំងឺមហារីក ត្រូវការប្រាក់ដើម្បីវះកាត់។ នាងក៏បានធ្លាប់ប្រាប់ដែរថា មុននឹងនាង លាចាកលោកនេះទៅ នាងសង្ឃឹមថានាងបាន រៀបអាពាហ៍ពិពាហ៍ជាមួយលោក។ ដោយសារតែលោកមិនចង់បាត់បង់នាង លោកក៏បានសម្រេចចិត្ត ដើររកខ្ចីប្រាក់គេដើម្បី យកមកអោយនាងវះកាត់ ប៉ុន្តែគ្មានអ្នកណាមានប្រាក់ អោយគាត់ខ្ចីទេ លោកក៏បានសម្រេចចិត្តទាំងបង្ខំ ទៅលួចលុយនៅ ហាងលក់ស្រាមួយកន្លែង ហើយក៏ត្រូវគេចាប់បាន បញ្ចូនមកប៉ុស្តិប៉ូលិសតែម្តង។ ដោយសេចក្តីអាណិត តុលារការក៏បានសម្រេចចេញប្រាក់ព្យាបាលអោយ មិត្តស្រីរបស់គេ ហើយថែមទាំងអោយពួកគេទាំងពីរ រៀបអាពាហ៍ពិពាហ៍ ជាមួយគ្នានៅក្នុងគុក ដោយមានការរៀបចំយ៉ាងស្អាតទៀតផង បន្ទាប់ពីអាពាហ៍ពិពាហ៍ បានបញ្ចប់ទៅ លោកក៏បានអៀវនាងចេញមកក្រៅ ហើយដឹកទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការវះកាត់។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ លោក ឈូវ ត្រូវបានត្រលប់មកដេកក្នុងគុកវិញដដែល។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះមង្គលការមួយនេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]