ចុមយក្ស! Real Madrid និង Barcelona ដណ្ដើមគ្នាទិញយក Kaka ទីពីរ មកកាន់ទឹកដីអេស្ប៉ាញ

//s5.kh1.co/6e/6ebff13f6187a3ace9cdda0ceea13b7d2a4ad3bc.jpg
កីទ្បា

 ៣០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Real Madrid និង Barcelona ដណ្ដើមគ្នាទិញយកកីឡាករ Igor Gomes ដែលគេដាក់រហស្សនាមថា Kaka ទីពីរ

អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញទាំងពីរ Real Madrid និង Barcelona ត្រូវបានរាយការណ៍មកថា កំពុងតែប្រជែងគ្នាទិញយកខ្សែបម្រើរបស់ក្លិបប្រេស៊ីល Sao Paulo កីឡាករ Igor Gomes នៅកំឡុងទីផ្សារដោះដូររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Igor Gomes
កីឡាករ Igor Gomes

កីឡាករវ័យ២១ឆ្នាំ Igor Gmoes ត្រូវបានពិភពបាល់ទាត់របស់ប្រេស៊ីលដាក់រហស្សនាមថា “Kaka ទីពីរ”  ខណៈតម្លៃនៃការផ្ដាច់កុងត្រារបស់គេបចុប្បន្នគឺប្រមាណជា ៥០លានអឺរ៉ូ។

បើតាម AS ក្លិបអធិរាជស Real Madrid បានសង្កេតទម្រង់លេងដ៏លេចធ្លោរបស់ Gomes និងមានបំណងចង់នាំយករូបគេមកលេងនៅទឹកដីអេស្ប៉ាញសម្រាប់ទីផ្សាររដូវក្ដៅខាងមុខ ខណៈក្លិបអ្នកមានបុណ្យ Barcelona ក៏បានចាប់អារម្មណ៍មកលើយុវជនអាយុក្រោម២០ឆ្នាំរបស់ប្រេស៊ីលរូបនេះផងដែរ។

កីឡាករ Igor Gomes
កីឡាករ Igor Gomes

Gomes រកបានគ្រាប់បាល់៣គ្រាប់ ពីការបង្ហាញខ្លួនសរុបចំនួន៣១ប្រកួតឲ្យ Sao Paulo ក្រោយត្រូវបានដំឡើងមកកាន់ក្រុមធំ។ ហើយគេក៏ជាមិត្តភក្ដិជិតស្និទ្ធរបស់យុវជនឆ្នើមរបស់ Real Madrid កីឡាករ Rodrygo Goes ផងដែរ។

គួរឲ្យដឹងផងដែរថា ក្រៅពី Real Madrid និង Barcelona ក្លិបអេស្ប៉ាញ Sevilla និងក្លិបហូឡង់ Ajax ក៏បានដាក់ការចង់បានមកលើយុវជនកំពុងលេចធ្លោរបស់ប្រេស៊ីលនេះផងដែរ៕

កីឡាករ Igor Gomes
កីឡាករ Igor Gomes

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T