អ្នកម៉ាក់សម័យថ្មី Gubgib បង្អួតសម្រស់ និងផ្ទៃពោះប៉ោងធំ ស្របពេលជិតសម្រាលកូន

//s5.kh1.co/d7/d71e402c340a1bebaa760f2fab4e161f0f0f77c4.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាស្រី Gubgib នៅតែបង្ហាញខ្លួន យ៉ាងស៊ិចស៊ី ដែលជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការ បញ្ចេញសាច់មួយទំហឹង បង្ហាញឲ្យឃើញក្បាលពោះ ដែលកំពុងតែមានផ្ទៃពោះ រយៈពេល ៣៣ សប្ដាហ៍ទៅហើយ

ថៃ៖ តារាស្រីជនជាតិថៃ នាង Gubgib ជាតារាសម្ដែងដ៏ល្បី ដែលទទួលបានការគាំទ្រជាច្រើន ពីទស្សនិកជន តាមរយៈសមត្ថភាពសម្ដែងយ៉ាងល្អ ម៉្យាងវិញទៀត បើទោះបីជា ខណៈពេលនេះ នាងបានរៀបការ ព្រមទាំងមានកូនរួចទៅហើយក្ដី តែក៏មិនបានធ្វើ ឲ្យប្រជាប្រិយភាពរបស់នាង ធ្លាក់ចុះនោះទេ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យនាង ទទួលបានការគាំទ្រ រឹតខ្លាំងឡើងថែម ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈចុងក្រោយមកនេះ ខណៈពេល ដែលកំពុងតែពរពោះ កូនទីពីររបស់ខ្លួន ឃើញថា នាងតែងតែមានការរៀបចំខ្លួន បានយ៉ាងទាន់សម័យ និងទាក់ទាញយ៉ាងខ្លាំង ដែលធ្វើឲ្យ សម្រស់របស់នាង មើលទៅពិតជាមិនចាញ់ ក្រមុំៗនោះទេ ។

លើសពីនេះទៅទៀត ថ្មីៗនេះ នាងរឹតតែបង្ហាញខ្លួន យ៉ាងស៊ិចស៊ី ដែលជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ទៅដល់ហ្វេនៗគ្រប់គ្នា ជាមួយនឹងការ បញ្ចេញសាច់មួយទំហឹង បង្ហាញឲ្យឃើញក្បាលពោះ ដែលកំពុងតែមានផ្ទៃពោះ រយៈពេល ៣៣ សប្ដាហ៍ទៅហើយ ។

ម៉្យាងវិញទៀត ក្រោយពីបានឃើញហើយ បណ្ដាអ្នកគាំទ្រ និងមិត្តភក្តិនៅក្នុងសិល្បៈ បានមកចូលរួមកោតសរសើរពីសម្រស់របស់អ្នកម៉ាក់រូបនេះ ដែលនៅតែមានភាពស្រស់ស្អាត និងទាក់ទាញ ព្រមទាំងទន្ទឹងរង់ចាំថ្ងៃសម្រាលកូនរបស់នាង ដើម្បីធ្វើការអបអរសាទរដល់នាង ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib 
Gubgib បង្ហាញភាពស៊ិចស៊ី បង្អួតក្បាលពោះ
Gubgib បង្ហាញភាពស៊ិចស៊ី បង្អួតក្បាលពោះ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T