ទុក្ខជាន់ទុក្ខ! នៅឥណ្ឌូនេស៊ីមនុស្សជាង១ពាន់នាក់ឆ្លងវីរុសកូវីដ-១៩ ហើយ ឥឡូវមានបន្ទុះភ្នំភ្លើងទៀត (មានវីដេអូ)

//s5.kh1.co/f1/f1c4977fedb80815af8514e14ec8d06dae4b1ca5.jpg
សង្គម

 ៣០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី បានជួបប្រទះនឹងគ្រោះធម្មជាតិបន្ទុះភ្នំភ្លើងជាលើកទីពីរក្នុងរយៈពេលមួយខែ

ឥណ្ឌូនេស៊ី៖ បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីគឺជាប្រទេសមួយ ដែលរងគ្រោះខ្លាំងដោយសារជំងឺប្រភេទថ្មីកូវីដ-១៩ បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ ដោយឡែក នៅថ្ងៃទី ២៧ ខែ មីនា កន្លងទៅថ្មីៗនេះ ក៏ស្រាប់តែមានគ្រោះធម្មជាតិមួយទៀតបានកើតឡើង នោះគឺបន្ទុះភ្នំភ្លើង Merapi ជាភ្នំភ្លើងដ៏សកម្មបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ភ្នំភ្លើង Merapi
 ភ្នំភ្លើង Merapi

យោងតាមរបាយការណ៍បានឲ្យដឹងថា ការផ្ទុះនេះមានរយៈពេលប្រហែល នាទី ដែលបានបង្កើតជាកំអែលភ្នំភ្លើង រួមនឹងល្បាយឧស្ម័នក្ដៅ ហើយហូរច្រោះពីមាត់ភ្នំភ្លើងមកក្រៅក្នុងចម្ងាយប្រមាណ គីឡូម៉ែត្រ និងមានផ្សែង​ខ្មួលខ្មាញ់​បាញ់​ត្រង់​ទៅ​លើអាកាសក្នុងកម្ពស់ជាង គីឡូម៉ែត្រ ។ ក្នុងនោះដែរ អ្នកឃ្លាំមើលនៅទីតាំងផ្ទាល់បានរាយការណ៍ថា កម្ទេចផេះដែលហូរមកពីលើភ្នំទៅបរិវេណជុំវិញក្នុងចម្ងាយជាង ២០ គីឡូម៉ែត្រ។

ជុំវិញករណីនេះ ពុំមានការប្រកាសជាផ្លូវការនោះទេ ប៉ុន្ដែអាជ្ញាធរបានណែនាំឲ្យប្រជាជននៅឆ្ងាញពីទីតាំងនោះ យ៉ាងហោចណាស់ គីឡូម៉ែត្រ ដើម្បីរក្សាសុវត្ថិភាព។

 ភ្នំភ្លើង Merapi
 ភ្នំភ្លើង Merapi

គួរឲ្យរម្លឹកថា ភ្នំភ្លើង Merapi បានផ្ទុះចំនួនពីរលើកហើយក្នុងខែនេះ ដែលលើកទីមួយនៅថ្ងៃទី ខែ មីនា ដោយមានផ្សែងពពក​ខ្មួលខ្មាញ់​បាញ់​ត្រង់​ទៅលើក្នុងកម្ពស់ជាង គីឡូម៉ែត្រ។ រីឯការផ្ទុះដ៏ធំមួយទៀតបានកើតឡើងក្នុងឆ្នាំ ២០១០ ដែលកាលនោះបានសម្លាប់មនុស្សជាង ៣០០ នាក់ និងប្រជាជនចំនួន ២៧ មុឺននាក់ត្រូវបង្ខំចិត្ដជម្លៀសចេញ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T