យុវជនវ័យ១៩ឆ្នាំម្នាក់នេះ មានអាការផ្ដាសាយនិងក្អក តែគ្រូពេទ្យប្រាប់ថាមិនបាច់បារម្ភ ព្រោះគេនៅក្មេង មានកម្លាំងរឹងមាំ បែរជាចុងក្រោយត្រូវស្លាប់ដោយសង្ស័យថាមានផ្ទុកវីរុសកូវីដ-១៩

//s5.kh1.co/59/599373c28eba5df272ab5e1fd6c0c3c6e2617876.jpg
សង្គម

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យុវជនម្នាក់ឈ្មោះ លូកា ដូ នីឃូឡា វ័យ១៩ឆ្នាំ មកពីទីប្រជុំជន Nereto ភាគខាងកើតនៃប្រទេសអុីតាលី បានស្លាប់ដោយសង្ស័យថាមានផ្ទុកវីរុសកូវីដ-១៩។

អុីតាលី៖ យុវជនម្នាក់ឈ្មោះ លូកា ដូ នីឃូឡា វ័យ១៩ឆ្នាំ មកពីទីប្រជុំជន Nereto ភាគខាងកើតនៃប្រទេសអុីតាលី បានស្លាប់ដោយសង្ស័យថាមានផ្ទុកវីរុសកូវីដ-១៩

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុវជនរូបនេះ មានអាជីពជាចុងភៅ នៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ជាមួយនឹងម្ដាយរបស់គេ។

យោងតាមសម្ដីមីងរបស់យុវជន លូកា បាននិយាយប្រាប់ប្រភពសារព័ត៌មានថា៖    

មួយសប្ដាហ៍មុនពេល លូកាស្លាប់ គេមានអាការផ្ដាសាយនិងក្អក ហើយសូម្បីតែម្ដាយនិងមិត្តស្រីរបស់គេដែលរស់នៅក្នុងផ្ទះតែមួយ ក៏មានអាការបែបនេះដែរ។ ហើយវេជ្ជបណ្ឌិតដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានផ្ដល់ថ្នាំប៉ារ៉ាសេតាមុលឲ្យគេលេប តែអាការកាន់តែយ៉ាប់ខ្លាំងនៅថ្ងៃទី២៣ ខែមីនា។ វេជ្ជបណ្ឌិតបានមកពិនិត្យគេដល់ផ្ទះ និងនិយាយប្រាប់ថា មិនបាច់ព្រួយបារម្ភអ្វីឡើយ ព្រោះគេនៅក្មេង មានកម្លាំងរឹងមាំល្អ។ 

ទោះជាយ៉ាងណាក្ដី នៅថ្ងៃបន្ទាប់ ទី២៤ ខែមីនា ស្ថានភាពរបស់លូកា ក៏ចាប់ផ្ដើមឈឺទ្រូង ហើយបបូរមាត់មានពណ៌ស្វាយមុនពេលសន្លប់បាត់ស្មារតី។ ម្ដាយ និងមិត្តស្រីរបស់គេ បានទូរសព្ទទៅកាន់រថយន្ដសង្គ្រោះបន្ទាន់ ហើយលុះទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យឃើញថា សួតរបស់គេពោរពេញទៅដោយទឹក និងឈាម។ ជាអកុសល គេក៏បានស្លាប់នៅវេលាម៉ោង៧:០០ល្ងាចតែម្ដងក្នុងថ្ងៃដដែល។

ក្រោយពីការស្លាប់របស់លូការួចមក គ្រូពេទ្យនឹងយកសាកសពទៅធ្វើតេស្ដរកវីរុសកូវីដ-១៩ ដើម្បីឲ្យដឹងច្បាស់ពីមូលហេតុនៃការស្លាប់។ ហើយជុំវិញនៃការយកសាកសពទៅធ្វើតេស្តនេះ ខាងក្រុមគ្រួសារមិនបានដឹងពីទីតាំងដែលត្រូវបញ្ជូនទៅឡើយ។

យ៉ាងណាមិញ​ ម្ដាយ និងមិត្តស្រីរបស់លូកា មិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ឡើយ តែពួកគេត្រូវបានណែនាំឲ្យនៅដាច់ដោយឡែករយៈពេលចំនួន១៤ថ្ងៃផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លូកា កាលនៅមានជីវិត
លូកា កាលនៅមានជីវិត
លូកា និងបងប្រុសរបស់គេ
លូកា និងបងប្រុសរបស់គេ
មន្ទីរពេទ្យដែលលូកាត្រូវបានបញ្ជូនមកមុនពេលស្លាប់
មន្ទីរពេទ្យដែលលូកាត្រូវបានបញ្ជូនមកមុនពេលស្លាប់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T