បានមែនដឹងតែកប់ហើយ! Man UTD ជឿថានឹងអាចនាំយកខ្សែបម្រើកំពុងឡើងកូដរូបនេះ ក្នុងតម្លៃ ១៥០លាន

//s5.kh1.co/68/68af80852fcac5ce67c1a5b6df0c20e8ac54fe41.jpg
កីទ្បា

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD មានទំនុកចិត្តនឹងអាចនាំយកខ្សែបម្រើកំពុងឡើងជើង កីឡាករ Saul Niguez របស់ក្លិប Atletico Madrid ក្នុងតម្លៃ ១៥០លានអឺរ៉ូ

អង់គ្លេស៖ ក្លិប Manchester United ត្រូវបានរាយការណ៍មកថា បានបង្កើនទំនុកចិត្តក្នុងការនាំយកខ្សែបម្រើឆ្នើមរបស់ Atletico Madrid កីឡាករ Saul Niguez នៅកំឡុងទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Saul Niguez
កីឡាករ Saul Niguez

ក្លិបបិសាចក្រហមកំពុងតែស្វះស្វែងរកខ្សែបម្រើកណ្ដាលម្នាក់មកពង្រឹងក្រុមសម្រាប់រដូវកាលក្រោយ ២០២០-២០២១ ខណៈ Saul គឺជាគោលដៅមួយសំខាន់ដែលអាចផ្លាស់មកកាន់កីឡដ្ឋាន Old Trafford។ បើតាម Daily Star ក្លិប Man UTD បាននឹងកំពុងតែរៀបចំក្រុមឡើងវិញក្រោយការចាកចេញរបស់ Paul Pogba ហើយ Saul គឺជាបេក្ខភាពមួយរូបដែលអាចមកជំនួសជម្រើសជាតិបារាំង។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបជើងឯកអង់គ្លេស២០សម័យកាល Man UTD  បានចាប់អារម្មណ៍មកលើខ្សែបម្រើឆ្នើមរបស់លោក Simeone និងបានបញ្ជូនភ្នាក់ងាររបស់ខ្លួនមកសង្កេតមើលទម្រង់លេងរបស់ Saul ក្នុងការប្រកួតវគ្គ១៦ក្រុម Champions League កន្លងទៅ។

កីឡាករ Saul Niguez
កីឡាករ Saul Niguez

កីឡាករវ័យ២៥ឆ្នាំបង្ហាញខ្លួនសរុបបានជិត៣០០ប្រកួតឲ្យ Atletico Madrid ខណៈកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Wanda Metropolitano មានសុពលភាពរហូតដល់ឆ្នាំ២០២៦។ យ៉ាងណាមិញ តម្លៃខ្លួនក្នុងការទិញផ្ដាច់កុងត្រារបស់ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញគឺប្រមាណជា១៥០លានអឺរ៉ូ ខណៈពេលដែល Man UTD រួចរាល់ក្នុងការជួបចរចាដើម្បីនាំយករូបគេមកលេងនៅក្របខណ្ឌ Premier League។

គួរឲ្យដឹងដែរថា ក្រៅពីបិសាចក្រហម Manchester United ក្លិបអ្នកមានបុណ្យ FC Barcelona ក៏បានដាក់ការចាប់អារម្មណ៍ចង់បានមកលើខ្សែបម្រើ Saul Niguez ផងដែរ៕

កីឡាករ Saul Niguez
កីឡាករ Saul Niguez

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T