មូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបា មកដល់នៅប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវិដ ១៩

//s5.kh1.co/27/27da0516df6f69d3424a03b14cc91a44e5085780.jpg
សង្គម

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសនៅអាស៊ីដែលនឹងត្រូវទទួលបានជំនួយសរុបបានកើនដល់ ២៣ ប្រទេស

ភ្នំពេញ៖ ថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ កញ្ចប់ធ្វើតេស្តដែលជាអំណោយប្រគល់ជូនដោយ មូលនីធិជែកម៉ា និងមូលនីធិអាលីបាបា បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃសៅរ៍ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ១៩។ ថ្ងៃនេះ នៅក្នុងពិធីដែលធ្វើឡើងនៅថ្ងៃទី ២៨ ខែមីនា ដោយមានការចូលរួមដោយឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រគល់កញ្ចប់ធ្វើតេស្ត ឲ្យជាផ្លូវការដល់ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជានៅឯទីស្តីការក្រសួងសុខាភិបាល។ ហើយក្រសួងសុខាភិបាលកម្ពុជានឹងបែងចែកឧបករណ៍ធ្វើតេស្តទាំងនេះទៅទូទាំងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖

“យើងកំពុងចាត់គ្រប់វិធានការដែលចាំបាច់ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវិដ ១៩ និងបង្ការមិនឲ្យឆ្លងបន្តទៀត។ សម្ភារវេជ្ជសាស្រ្តដែលទើបតែមកដល់នេះ គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ និងបង្ការមេរោគនេះបានយ៉ាងទាន់ពេលវេលា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបាបា ចំពោះការជួយឧបត្ថម្ភនេះ។”

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

តំណាងមូលនីធិ ជែក ម៉ា បានថ្លែងថា៖ 

“កិច្ចសហប្រតិបត្តិការគឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ កូវីដ ១៩ នេះ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា អំណោយនេះនឹងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារសហគមន៍របស់ខ្លួន។ ជាមួយនឹងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យយើងមានលទ្ធភាពនាំចូល និងដឹកជញ្ជូនឧបករណ៍ធ្វើតេស្តដែលគេកំពុងតែត្រូវការទាំងនេះបានយ៉ាងឆាប់រហ័ស។”

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង
https://s5.kh1.co/__image/w=650,h=434,q=100/3a/3a68bd98d2c2cfd2fe8a937f329c4e4e42738a8e.jpg

អំណោយប្រគល់ជូនប្រទេសកម្ពុជាលើកនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តពីសំណាក់មូលនីធិទាំងនេះក្នុងការផ្តល់ជូននូវសម្ភារវេជ្ជសាស្រ្តទៅដល់ប្រទេសនៅអាស៊ីចំនួន ១០ប្រទេស ដែលទើបបានប្រកាសនៅថ្ងៃទី ២១ ខែមីនា ថ្មីៗនេះ។ ប្រទេសទាំង ១០នោះរួមមាន កម្ពុជា អាហ្គានីស្ថាន បង់ក្លាដេស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្ការ។ ជារួមប្រទេសទាំង ១០នេះនឹងទទួលម៉ាសសរុបចំនួ​ន ១,៨ លានបន្ទះ, កញ្ចប់ធ្វើតេស្តចំនួន ២១០ ០០០ កញ្ចប់, និងសំលៀកបំពាក់ការពារខ្លួនចំនួន ៣៦ ០០០ សម្រាប់ ក៏ដូចជាឧបករណ៍វេជ្ជសាស្រ្តសំខាន់ៗដ៏ទៃទៀតដូចជា កង្ហារខ្យល់ និងទែរម៉ូម៉ែត្រវាស់កម្តៅថ្ងាស់។  

គិតត្រឹមពេលនេះ មូលនីធិទាំងពីរបានប្រគល់អំណោយជាសម្ភារវេជ្ជសាស្រ្តសារវ័ន្តសំខាន់ៗ ទៅដល់ប្រទេសចំនួន ២៣ ហើយ ដោយជាសរុបមានម៉ាស់ចំនួន ៧,៤ លានបន្ទះ, ឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ៤៨៥ ០០០ កញ្ចប់, សំលៀកបំពាក់ការពារខ្លួនចំនួន ១០០ ០០០ សម្រាប់ និងឧបករណ៍វេជ្ជសាស្រ្តសំខាន់ៗជាច្រើន ទៀត។អំណោយទាំងនេះគឺជាផ្នែកមួយក្នុងចំណោមកិច្ចផ្តួចផ្តើមផ្តល់ជំនួយពីសំណាក់មូលនីធិ ជែកម៉ា និងមូលនីធិ អាលីបាបា ដើម្បីគាំទ្រដល់តំបន់នានានៅលើពិភពលោកដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិកូវីដ ១៩។

អំណោយទាំងនេះរួមមានការយក និងប្រគល់សម្ភារវេជ្ជសាស្ត្រផ្សេងៗឲ្យទៅប្រទេស និងតំបន់នានានៅអាស៊ី, អាមេរិកខាងជើង, អាមេរិកឡាទីន, អ៊ឺរ៉ុប, និងអាហ្រ្វិក។

មូលនីធិទាំង ២ បានបោះពុម្ពផ្សាយ និងចែកចាយកូនសៀវភៅដែលណែនាំលម្អិតអំពីមេរៀន និងការអនុវត្តន៍ល្អៗពីមន្ទីរពេទ្យ First Affiliated Hospital, សាលាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យជឺជាំង (Zhejiang University School of Medicine), សម្រាប់អ្នកជម្ងឺមេរោគកូវីដ ១៩៖ https://covid-19.alibabacloud.com/

កិច្ចផ្តួចផ្តើមនិងអំណោយថ្មីៗជាច្រើនទៀតត្រួវបានគេរំពឹងថាមានចេញប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍ខាងមុខ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T