ចៅខ្មែរ ចុះចែកទឹកអាល់កុលស្ដង់ដារជប៉ុនជាង១,០០០ដប ខណៈវីរុសកូវីដ១៩ កាន់តែមានការកើនឡើង!

//s5.kh1.co/3e/3ea831f2de75ae8228be64fad14c04d370cc96d1.jpg
សង្គម

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃទី២៩ ខែមីនា តារាសម្ដែងលោក ចៅខ្មែរ ដែលជាតួអង្គក្នុងរឿង «ម៉ាដាមអាប» និងជាម្ចាស់ផលិតផល CK Magic ដ៏ល្បីឈ្មោះក្នុងជំនួញអនឡាញ បានដឹកនាំក្រុមការងារចុះចែកទឹកអាល់កុល ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុនរហូតដល់១,២០០ដប នៅផ្លូវបំបែកជាបួនស្ដុបអគារ៤២ជាន់ ឬស្ដុបពេទ្យចិន។ នេះជាទឹកអាល់កុលស្ដង់ដារជប៉ុន ដែលលោកអះអាងថាមិនធ្វើឲ្យខូចស្បែកដៃ និងជួយបំប៉នកោសិកាស្បែក ហើយមានកម្រិតអាចសម្លាប់វីរុសកូវីដ១៩ ទើបលោកសម្រេចយកមកចែក ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនខ្មែរ ដែលកំពុងតែមានតម្រូវការ។

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមីនា តារាសម្ដែងលោក ចៅខ្មែរ ដែលជាតួអង្គក្នុងរឿង «ម៉ាដាមអាប» និងជាម្ចាស់ផលិតផល CK Magic ដ៏ល្បីឈ្មោះក្នុងជំនួញអនឡាញ បានដឹកនាំក្រុមការងារចុះចែកទឹកអាល់កុល ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុនរហូតដល់១,២០០ដប នៅផ្លូវបំបែកជាបួនស្ដុបអគារ៤២ជាន់ ឬស្ដុបពេទ្យចិន។ នេះជាទឹកអាល់កុលស្ដង់ដារជប៉ុន ដែលលោកអះអាងថាមិនធ្វើឲ្យខូចស្បែកដៃ និងជួយបំប៉នកោសិកាស្បែក ហើយមានកម្រិតសម្លាប់វីរុសកូវីដ១៩ ទើបលោកសម្រេចយកមកចែក ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនខ្មែរ ដែលកំពុងតែមានតម្រូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល

លោក គុជ សុគន្ធរដ្ឋ ហៅ ចៅខ្មែរ បានបញ្ជាក់ក្នុងពេលសកម្មភាពសប្បុរសធម៌នោះថា ហេតុផលដែលលោកចំណាយថវិកាខ្ទង់ច្រើនពាន់ដុល្លារ យកទឹកអាល់កុលនេះមកចែកហ្វ្រី គឺដើម្បីឲ្យបងប្អូនដែលធ្វើដំណើរនៅស្តុបពេទ្យចិន បានទទួលទឹកអាល់កុលក្នុងការការពារខ្លួន ក្នុងពេលដែលផលិតផលនេះ កំពុងក្លាយជាតម្រូវការដ៏សំខាន់មិនអាចខ្វះបាននៅក្នុងពេលនេះ។ លោកថា រំជួលចិត្តដែលបងប្អូនដែលទទួលទឹកអាល់កុលពីលោក និងក្រុមការងារ មានខ្លះមានវ័យស្មើនឹងឪពុក តែលើកដៃសំពះលោក។

សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល

ជាមួយគ្នានោះ លោកប្រកាសថានឹងធ្វើការចែកចាយនៅក្នុងសហគមន៍មួយចំនួន នៅតាមបណ្ដាខេត្តផ្សេងទៀត ជាពិសេសនៅខេត្តតាកែវក្នុងពេលបន្ទាប់ផងដែរ ដោយសារតែយល់ថា អ្នកនៅរស់តាមខេត្តពិបាករកទិញផលិតផលដែលមានប្រយោជន៍បែបនេះ ជាងអ្នកនៅភ្នំពេញ។

តារាសម្ដែង ចៅខ្មែរ បានអះអាងថា បើទោះជាលោកជោគជ័យក្នុងការវាយលុកទីផ្សារផលិតផល CK Magic តែលោកប្រកាសថា នៅតែទទួលការសម្ដែងមិនបោះបង់នោះទេ។ ក្នុងនោះលោក និងស្វាមីភេទដូចគ្នាក៏នឹងធ្វើឲ្យមហាជនបន្តកោតសរសើរ ពីស្នេហាខុសធម្មជាតិរបស់ខ្លួនឲ្យបានយូរអង្វែងផងដែរ ដើម្បីកុំឲ្យមានការរិះគន់ថា មនុស្សស្រលាញ់ភេទដូចគ្នា រស់នៅជាមួយគ្នាមិនបានយូរ៕

សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
សកម្មភាពចែកទឹកអាល់កុល
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T