ខណៈCovid-19 រាតត្បាត! ចំរើន សុភ័ក្រ ធ្វើរឿងនេះភ្លែត ក្រោយក្លាយជាម្ចាស់ពាន The Mask Singer យប់មិញ!

//s5.kh1.co/d5/d511c491e79d1d0d0a245ec63708a450ba1c50ab.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ បើយោងតាមការឲ្យដឹងពីលោក ហេង ឡុង ប្រធានសមាគមសិល្បៈករខ្មែរ បានឲ្យដឹងថា កញ្ញា ចំរើន សុភ័ក្រ បានធ្វើអំពើដ៏ល្អមួយដូចអ្នកសិល្បៈដទៃៗទៀតដែរ ដោយបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនរបស់នាង ចំនួន ១ពាន់ដុល្លារ សម្រាប់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។

ភ្នំពេញ៖ ដូចដែលមហាជនបានជ្រាបរួចមកហើយពី កញ្ញា ចំរើន សុភ័ក្រ ដែលជាបេក្ខភាពក្នុងកម្មវិធី The Voice Cambodia និងបានក្លាយជា តារាចម្រៀងដ៏ពេញនិយមមួយរូប ប្រចាំផលិតកម្មហង្សមាស ថែមទៀតផង។ក្រៅពីទឹកដមសម្លេងពីរោះរណ្ដំ អាចបកស្រាយគ្រប់បទចម្រៀង ហើយកាលពីពេលថ្មីៗនេះ នាងក៏ទើបតែបានបញ្ចប់ និងក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងរបាំងមុខ The Mask Singer ដោយទទួលបានប្រាក់រង្វាន់ជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បន្ទាប់ពីកម្មវិធីបញ្ចប់ទៅដោយរលូនកាលពីយប់មិញនេះ តារាស្រីសម្លេងបានរូបនេះ បានធ្វើឲ្យហ្វេនៗ ដែលស្រលាញ់គាំទ្រនាង មានការភ្ញាក់ផ្អើល និងត្រេកអរ ជាមួយនឹងដំណឹងល្អមួយ ដោយយោងតាមការបង្ហើបពីលោក ហេង ឡុង ប្រធានសមាគមសិល្បៈករខ្មែរ បានឲ្យដឹងថា កញ្ញា ចំរើន សុភ័ក្រ បានធ្វើអំពើដ៏ល្អមួយដូចអ្នកសិល្បៈដទៃៗទៀតដែរ ដោយបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនរបស់នាង ចំនួន១ពាន់ដុល្លារ សម្រាប់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា នេះមិនមែនមានតែតារាស្រីរូបនេះម្នាក់ទេ ដែលបានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីជួយសង្គមបែបនេះ ដោយនាពេលកន្លងមកគេក៏ឃើញមានអ្នកសិល្បៈ ជាច្រើន បានធ្វើកិច្ចការសប្បុរសបែបនេះផងដែរ។

ទស្សនារូបភាពខាងក្រោម៖

ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
រូបភាពពីលោក ហេង ឡុង
រូបភាពពីលោក ហេង ឡុង
ចំរើន សុភ័ក្រ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T