ត្រៀមៗ! រឿង «រាជបុត្រកង្កែប» នឹងចាក់បញ្ចាំងភាគដំបូងនៅរាត្រីនេះហើយ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង៨យប់តទៅ! (មានវីដេអូ)

//s5.kh1.co/d1/d17a6fb74bdeab9b97fff00a1a8b89a8bb5be965.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រឿង «រាជបុត្រកង្កែប» នឹងមានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ភ្នំពេញ​៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើននាក់កំពុងតែទន្ទឹងរង់ចាំនូវការចាក់ផ្សាយរឿង «រាជបុត្រកង្កែប» យ៉ាងអន្ទះសារ ដោយសារតែរឿងនេះមានការចូលរួមសម្តែងពីតារាចម្រៀងវ័យក្មេងរូបសង្ហាគឺលោក នី រតនា និងតារាស្រីដ៏ស្រស់ស្អាតគឺកញ្ញា វី ឌីណែត រួមនឹងតារាចម្រៀងប្រុសស្រីល្បីៗជាច្រើនដួងនៅក្នុងផលិតកម្មរស្មីហង្សមាសជាច្រើនដួងផ្សេងទៀតផងដែរ ដែលនឹងធ្វើឱ្យផ្ទៃរឿងទាំងមូលនឹងមានភាពទាក់ទាញមិនតិចនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង «រាជបុត្រកង្កែប»
  រឿង «រាជបុត្រកង្កែប»

ខ្សែភាពយន្តភាគ «រាជបុត្រកង្កែប» ដែលមានលោក នី រតនា ដើរតួជាលោក ដេវីដ ជានាយកប្រតិបត្តិនៃសណ្ឋាគារដ៏ធំមួយ និងជាអ្នកស្នងមរតកមហាសាល តែបែជាមានចរឹតគួរឱ្យស្អប់ ចិត្តត្រជាក់ និងគ្មានមេត្តា។ ឧបទ្ទវហេតុគ្រោះថ្នាក់មួយបានបណ្តាលឲ្យលោកបាត់បង់ការចងចាំ ហើយក៏ប្រែក្លាយជាមនុស្សចិត្តល្អ មានធម៌មេត្តា និងគួរឲ្យស្រឡាញ់។ អវត្តមានរបស់លោក ដេវីដ បានធ្វើឲ្យគ្រួសារចលាចល ព្រមទាំងរង្គោះរង្គើរដល់មុខជំនួញដ៏ធំរបស់លោកផងដែរ។ ជីវិតសេដ្ឋីមហាសាលក្រឡាប់ចាក់ ហើយនឹងមានរឿងរ៉ាវស្មានមិនដល់ជាច្រើនដែលនឹងត្រូវកើតឡើង។  

គួរបញ្ជាក់ឱ្យដឹងផងដែរថា រឿង «រាជបុត្រកង្កែប» គឺជារឿងដែលបានទទួលសិទ្ធិផលិតឡើងវិញពីរឿងភាគ របស់តៃវ៉ាន់គឺរឿង «The Prince Who Turns Into A Frog» ដ៏ល្បីកក្រើកពេញអាស៊ីកាលពីកំឡុងឆ្នាំ ២០០៥ កន្លងទៅ។

ដោយខ្សែភាពយន្តភាគរឿង «រាជបុត្រកង្កែប» ភាគទី១ នឹងមានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នារាត្រីនេះហើយ ចាប់ពីម៉ោង ៨-៩ យប់។ ដូច្នេះសូមកុំខកខានទស្សនាទាំងអស់គ្នាណា៎ ៕

ទស្សនារូបភាពខាងក្រោម៖

ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
ឈុតខ្លះៗនៅក្នុងរឿង «រាជបុត្រកង្កែប»
  រឿង «រាជបុត្រកង្កែប» 
  រឿង «រាជបុត្រកង្កែប» 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T