កំពុងជ្រួលច្របល់រឿង Covid-១៩! ស្រាប់តែ​ជនជាតិ ចិន ៤ នាក់​បានព្យាយាម​ឆ្លងចូល​ប្រទេស​មីយ៉ាន់ម៉ា​ដោយខុស​ច្បាប់

//s5.kh1.co/00/00fb2daae35c5aee08fa0cbf9e3f3ac1bab9dc28.jpg
សង្គម

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជនជាតិចិនចំនួន ៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ដោយព្យាយាមលួចឆ្លងដែនពីស្រុក Mae Sot នៃខេត្ត Tak ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ថៃ៖ ប្រភពពីប៉ូលិសអន្តោប្រវេសន៍ថៃបាននិយាយកាលពីម្សិលមិញថា ជនជាតិចិនចំនួន ៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ដោយព្យាយាមលួចឆ្លងដែនពីស្រុក Mae Sot នៃខេត្ត Tak ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសទាំង ៤ នាក់ត្រូវបានចាប់ខ្លួនដោយទាហានមកពីកងវរសេនាធំកងពលតូចថ្មើរជើងទី ៤ ដែលល្បាតតាមព្រំដែនថៃ-មីយ៉ាន់ម៉ា។ ពួកគេរៀបនឹងឆ្លងដែនតាមទូកពីភូមិមួយក្នុងតំបន់ Mae Ku នៅត្រើយម្ខាងនៃទន្លេ Moei។

ជនជាតិចិនចំនួន ៤ នាក់ត្រូវបានចាប់
ជនជាតិចិនចំនួន ៤ នាក់ត្រូវបានចាប់

ពួកគេទាំង ៤ នាក់ដែលមិនស្គាល់អត្តសញ្ញាណត្រូវបាននាំទៅកាន់ការិយាល័យអន្តោប្រវេសន៏នៅ Mae Sot ជាកន្លែងដែលពួកគេត្រូវបានរកឃើញថាបានផ្តល់ទិដ្ឋាការហួសកាលកំណត់។ ប៉ូលិសអន្តោប្រវេសន៍បានស្នើឲ្យពួកគេទៅការិយាល័យអន្តោប្រវេសន៍នៅទីក្រុងបាងកក ដើម្បីទទួលបានទិដ្ឋាការបស់ពួកគេ និងត្រូវវិលត្រឡប់ទៅប្រទេសចិនវិញ ហើយពួកគេក៏បានយល់ព្រម។

បន្ទាប់ពីមានការកោះហៅបន្ទាន់នេះ អាជ្ញាធរថៃបានបង្កើនវិធានការណ៍ទប់ស្កាត់ ប្រជាជនឆ្លងដែនខុសច្បាប់រវាងស្រុក Mae Sot នៃខេត្ត Tak និងក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា៕

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T