ទោះនៅជាគូស្នេហ៍នឹងគ្នាមែន! តែមើលវីដេអូនេះ សុខ សោម៉ាវត្តី និងលី វ៉ាហេទ មានសុភមង្គលខ្លាំងប៉ុណ្ណា (មានវីដេអូ)

//s5.kh1.co/7e/7e07ec1853d45a81af10842ceb9306e4e57d7385.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ សុខ សោម៉ាវត្តី បានបង្ហោះវីដេអូខ្លីមួយ ជាមួយកូនស្រី និង គូស្នេហ៍ លោក លី វ៉ាហេទ ដោយសកម្មភាពនៅក្នុងវីដេអូនោះ ឃើញថាអ្នកទាំងបីពោរពេញទៅដោយស្នាមញញឹម និង សុភមង្គល។

ភ្នំពេញ៖ តារាសម្ដែង និង ជាពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី ពេលនេះកំពុងកសាងស្នេហាជាមួយកម្លោះសង្ហា លីវ៉ាហេទ ដែលជាកីឡាករបាល់ទាត់មួយរូប មានប្រជាប្រិយភាពផងដែរ ដោយអ្នកទាំងពីរកាន់តែយល់ចិត្តគ្នាកាន់តែខ្លាំងជាងពេលមុនៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកទាំងពីរក៏បានទាក់ទងគ្នាមកជាច្រើនឆ្នាំហើយដែរ ដោយ សុខ សោម៉ាវត្តី​ និង លី វ៉ាហេទ កំពុងយល់ចិត្តថ្លើមគ្នា និង តែងតែបង្ហាញពីសកម្មភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក ជាពិសេសហ្វេនៗឃើញហើយមិនច្រណែនមិនបាន ដោយមើលទៅអ្នកទាំងពីរពិតជាមានសុភមង្គលខ្លាំង។

តួយ៉ាង កាលពីម្សិលមិញនេះ តារារូបនេះបានបង្ហោះវីដេអូខ្លីមួយ ជាមួយកូនស្រី និងគូស្នេហ៍ ដោយសកម្មភាពនៅក្នុងវីដេអូនោះ ឃើញថាអ្នកទាំងបីពោពេញទៅដោយស្នាមញញឹម និង សុភមង្គល ជាពិសេសអ្នកទាំងបី ក៏បាននិយាយសារខ្លីមួយថា «Stay home For Your Family» បានន័យថា «នៅផ្ទះដើម្បីគ្រួសារអ្នក»។

ហើយនេះក៏ជាសារមួយល្អ សម្រាប់មហាជនទាំងអស់ ខណៈពេលដែលវីរុស Covid-19 កំពុងតែកើនឡើងជាលំដាប់ តែក៏មានអ្នកខ្លះបានធ្វើការនៅផ្ទះដើម្បីសុវត្ថិភាពចំពោះគ្រួសារផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និង កូនស្រី
សុខ សោម៉ាវត្តី និង កូនស្រី
សុខ សោម៉ាវត្តី​ និង លី វ៉ាហេត
សុខ សោម៉ាវត្តី​ និង លី វ៉ាហេត
សុខ សោម៉ាវត្តី​ លី វ៉ាហេត និង កូនស្រី
សុខ សោម៉ាវត្តី​ លី វ៉ាហេត និង កូនស្រី
សុខ សោម៉ាវត្តី និង កូនស្រី
សុខ សោម៉ាវត្តី និង កូនស្រី
សុខ សោម៉ាវត្តីលី វ៉ាហេទ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T