ចំនួនអ្នកស្លាប់ដោយវីរុសកូវីត-១៩​ នៅ​អ៊ីតាលីកើនឡើងដល់ ១០,៧៧៩ នាក់

//s5.kh1.co/46/464a9fdc17bbe8ec85e3ce5dc1f01a3516cff092.jpg
សង្គម

 ៣០-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ចំនួនករណី​អ្នកឆ្លងជំងឺថ្មីនៅក្នុងប្រទេសអ៊ីតាលីបានកើនឡើង​ដល់ ៩៧,៦៨៩ នាក់

រ៉ូម៖ ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា អ្នកជំងឺកូវីត-១៩ យ៉ាងហោចណាស់ ៧៥៦ នាក់ ​បានស្លាប់បាត់បង់ជីវិត​កាលពីថ្ងៃអាទិត្យ ​ដែល​ធ្វើឱ្យតួលេខអ្នក​ស្លាប់បានកើនឡើងសរុប ១០,៧៧៩ នាក់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មឈូសអ្នកស្លាប់ដោយសារវីរុសកូវីត-១៩
មឈូសអ្នកស្លាប់ដោយសារវីរុសកូវីត-១៩

ចំនួនករណី​អ្នកឆ្លងជំងឺថ្មីនៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងពី ៩២,៤៧២ ​ដល់ ៩៧,៦៨៩ នាក់ កាលពីម្សិលមិញនេះ។ ហើយក្នុងចំណោមអ្នកជំងឺ​ទាំងអស់​ មានអ្នកជំងឺ ១៣,០៣០ នាក់ បានទទួលការព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺប្រមាណ ៣,៩០៦ នាក់ផ្សេងទៀត​ គឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នកជំងឺកូវីត-១៩
អ្នកជំងឺកូវីត-១៩

គួរឱ្យដឹងផងដែរថា បើគិតមកត្រឹមថ្ងៃនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីត-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ៣០,៧៥១ នាក់ ខណៈអ្នក​ឆ្លងបានកើនដល់ ៦៦២,៧០០ នាក់។ ហើយប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេគឺសហរដ្ឋអាមេរិក ដោយមាន​អ្នកឆ្លងរហូតដល់ទៅ ១៤២,០០៤ នាក់៕

ក្រុមវេជ្ជបណ្ឌិតកំពុងសង្គ្រោះអ្នកជំងឺកូវីត-១៩
ក្រុមវេជ្ជបណ្ឌិតកំពុងសង្គ្រោះអ្នកជំងឺកូវីត-១៩
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T