ក្រុមមនុស្សទាំងនេះងាយនឹង​ស្ត្រេសខ្លាំងដោយសារព័ត៌មាន COVID-19 នេះជាវិធីដោះស្រាយ!

//s5.kh1.co/71/71e763ebc33ad2693b9fcc71a8fbeba31d225b7e.jpg
នារី

 ៣០-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តាំងពីមាន​ការ​ផ្ទុះ​វីរុស COVID-19 កាល​ពី​ខែ​ធ្នូ​មក និង​មាន​ការ​ឆ្លង​រាតត្បាត​កាន់​តែ​ច្រើន​ឡើង​តាម​បណ្ដាប្រទេសនានាធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំងឡើង។

តាំងពីមាន​ការ​ផ្ទុះ​វីរុស COVID-19 កាល​ពី​ខែ​ធ្នូ​មក និង​មាន​ការ​ឆ្លង​រាតត្បាត​កាន់​តែ​ច្រើន​ឡើង​តាម​បណ្ដាប្រទេសនានាធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំងឡើង។ ជាពិសេស​ការ​ព្រួយ​បារម្ភ​ថា​អាច​នឹង​ឆ្លង​វីរុស​នេះ។ ​ការ​គ្រប់គ្រង​ភាព​ភ័យ​ខ្លាច​​អាច​ជួយ​ដល់​ខ្លួន​យើង​ ​ក៏​ដូចជា​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មនុស្សដែល​អាច​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​ស្ត្រេស​អំឡុងពេល​វីរុស​ COVID-19 រាតត្បាត

- អ្នក​មាន​វ័យ​ចំណាស់ ឬ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុងការឆ្លង​ជំងឺ​វីរុស COVID-19
- កុមារ និង​ក្មេង​វ័យ​ជំទង់
- ក្រុម​គ្រូពេទ្យ និង​អ្នក​ផ្តល់​សេវាកម្ម​សុខភាព
- អ្នកដែល​មាន​បញ្ហា​ផ្លូវចិត្ត។

២. ស្ត្រេស​ដែល​អាច​កើត​មាន​អំឡុងពេល​វីរុស​នេះ​រាតត្បាតមាន

- ភាព​ភ័យខ្លាច​ និង​បារម្ភ​ពីសុខភាព​ផ្ទាល់ខ្លួន រួមទាំង​គ្រួសារផងដែរ
- ការ​ផ្លាស់ប្តូរ​ទម្លាប់​ការញ៉ាំ និង​ការ​គេង
- ពិបាក​ក្នុង​ការ​គេង
- ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ​កាន់តែ​ធ្ងន់ធ្ងរ
- បង្កើន​ការ​ផឹក​គ្រឿងស្រវឹង ជក់​បារី និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន។

៣. វិធី​ជួយ​ខ្លួនឯង​ក្នុង​ការ​គ្រប់គ្រង​ភាព​តានតឹង

- បន្ថយ​ការ​មើល ការ​អាន និងការ​ស្តាប់ព័ត៌មាន​អំពី​ជំងឺ​រាតត្បាត​នេះ ជាពិសេស​បន្ថយ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម
- គួរ​អាន​ព័ត៌មាន និង​វិធី​ការពារ​ពី​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ដាក់
- ថែរក្សា​សុខភាព​ដោយ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ​ គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ចៀស​វាង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន
- ​ធ្វើ​នូវ​សកម្មភាព​ដែល​អាច​ជួយ​ដល់​ការ​គ្រប់គ្រង​អារម្មណ៍​របស់​យើង
- និយាយ​ជាមួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ត​អំពី​ការ​ព្រួយ​បារម្ភ​របស់​យើង។

សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ពីមុន​មក​គួរ​បន្ត​ការ​ព្យាបាល​ និង​យក​ចិត្ត​ទុក​ដាក់​ទៅ​រោគសញ្ញា​ថ្មីៗដែល​កើតមាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T