អាមេរិកបន្តឈរលើគេក្នុងតារាង ដែលមាន​អ្នកឆ្លង​កូវីដ១៩ ច្រើន​​ករណី​

//s5.kh1.co/29/29c98cab067d0b15eda13c6e79c667a260945c61.jpg
យល់ដឹង

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សាកលវិទ្យាល័យមួយរបស់សហរដ្ឋអាមេរិក បានបន្តថាសហរដ្ឋអាមេរិកបន្តឈរលើគេក្នុង ចំនួនករណីឆ្លងវីរុសនេះ​ហើយប្រទេសអ៊ីតាលីមានចំនួនជាង ៩២.០០០ ករណី

ប្រធានាធិបតី Trump បាននិយាយថាគាត់បានដឹកនាំមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ដើម្បី​ណែនាំដល់ ប្រជាជននៅញូវយ៉ក រដ្ឋញូវជឺស៊ី និងខននិកទីកឲ្យ​ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់​រយៈពេល​ពីរសប្តាហ៍ ក្នុងគោលបំណងដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសនៅក្នុងតំបន់ដែលជាចំណុចកណ្តាល​នៃការ​ផ្ទុះឡើងនៅអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Trump បានបោះបង់ចោលគំនិតរបស់លោកអំពីការ ដាក់ឲ្យនៅដោយឡែករបស់ប្រជាជនទាំងអស់ដែល ចាកចេញពីតំបន់ញូវយ៉ក រួមទាំងផ្នែកខ្លះនៃរដ្ឋញូវជេស៊ី និងខននិកទីន។ លោកប្រធានាធិបតីបានបង្ហោះនៅលើធ្វីត ថា៖ “ ការដាក់ឱ្យនៅដាច់ពីគេនឹងមិនចាំបាច់ទេ” ដោយលើកឡើងពីហេតុផលនៃការណែនាំរបស់ CDC ។

សូមបញ្ជាក់ថា ចំនួនករណីសរុបនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ១២៤,០០០ នាក់ដោយមានអ្នក​ស្លាប់​ជាង ២១០០ នាក់ ​រួមទាំងទារកនៅរដ្ឋអ៊ីលីណយ​ដែលក្រុមមន្រ្តីជឿថាជាការស្លាប់ក្មេងជាងគេ​បំផុតរហូត​មកដល់​ពេលនេះដោយសារជំងឺឆ្លង។

សាកលវិទ្យាល័យមួយរបស់សហរដ្ឋអាមេរិក បានបន្តថាសហរដ្ឋអាមេរិកបន្តឈរលើគេក្នុង ចំនួនករណីឆ្លងវីរុសនេះ​ហើយប្រទេសអ៊ីតាលីមានចំនួនជាង ៩២.០០០ ករណី ។ បែបនេះក្តី ប្រទេសអ៊ីតាលីបានឈាន​ដល់ចំណុច​សំខាន់មួយទៀតកាលពីថ្ងៃសៅរ៍ដោយសារចំនួនអ្នកស្លាប់បានឡើងដល់ ១០.០០០ នាក់ច្រើន​ជាងប្រទេស​ដទៃទៀត៕

https://s5.kh1.co/__image/w=650,h=650,q=100/28/2800ff042b0d728bfe78266cab0ac5f7820ca551.jpg
https://s5.kh1.co/__image/w=640,h=420,q=100/04/049019ad30d8b3cc483d7c76778c23907379707e.jpeg
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T