អគ្គិភ័យបានឆាបឆេះ ​រោងចក្រក្តារបន្ទះ​​នៅជិត​ភ្នំប្រុស ភ្នំស្រី ទាំងអធ្រាត្រ​​តែម្តង!

//s5.kh1.co/b5/b582a11da8aa3d1530e36b0e2104fd2b6df1a3d0.jpg
សង្គម

 ៣០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មានករណីអគ្គិភ័យមួយ​បានកើត​ឡើងបណ្តាលឱ្យឆាបឆេះរោងចក្រក្តារបន្ទះ នៅជិតភ្នំប្រុស ភ្នំស្រី ស្ថិតក្នុងភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម

កាលពីវេលាម៉ោង ២២ និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះ​មានករណីអគ្គិភ័យមួយ​បានកើត​ឡើងបណ្តាលឱ្យឆាបឆេះរោងចក្រក្តារបន្ទះ នៅជិតភ្នំប្រុស ភ្នំស្រី ស្ថិតក្នុងភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្តដល់វេលាម៉ោង ០១និង៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ទើបរលត់ជាស្ថាពរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងហេតុការណ៍នេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់សរុបចំនួន ១១គ្រឿង និងប្រើប្រាស់ទឹកអស់សរុប ៣១សឺទែន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ចំពោះដើមហេតុបណ្តាលឱ្យមានអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីត្រង់ចំណុចកន្លែងផលិតពូក ផ្នែកកណ្ដាលនៃផ្ទៃរោងចក្រ រីឯទំហំនៃការខូចខាតសមត្ថកិច្ចជំនាញកំពុងធ្វើការសិក្សាវាយតម្លៃ៕

https://s5.kh1.co/__image/w=650,h=486,q=100/5c/5cb6352cad6d7456ff2f8ab403d57d1e65bfc48b.jpg
https://s5.kh1.co/__image/w=650,h=434,q=100/8b/8b4bf65844460744ad26772159e191c4cc1c3ff3.jpg
https://s5.kh1.co/__image/w=650,h=470,q=100/5f/5f003069ea5554609b6d70ad8f7a367f804dabb3.jpg


Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T