ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានកំពុងនឹងសម្រេចចិត្តដាក់ទីក្រុង ញូវយ៉កឱ្យដាច់ពីគេ

//s5.kh1.co/e6/e6bf3928b83a126e7c944f6b090e7da20fa15f12.jpg
សង្គម

 ៣០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទីក្រុងវ៉ាស៊ីនតោនថ្ងៃទី២៨ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា គាត់កំពុងសម្រេចចិត្តរយ:ពេលខ្លីដែលបានដាក់ទីក្រុង ញូយ៉កឲ្យដាច់ដោយឡែកពីគេ។

សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនថ្ងៃទី២៨ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា គាត់កំពុងសម្រេចចិត្តរយ:ពេលខ្លីដែលបានដាក់ទីក្រុង ញូយ៉កឲ្យដាច់ដោយឡែកពីគេ ខណ:ពេលដែលវីរុសកូរ៉ូណាកំពុងតែបន្តផ្ទុះឡើងយ៉ាងអាក្រក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកប្រធានាធិបតីបានរាយការណ៍នៅខាងក្រៅសេតវិមានថា ទីក្រុងញូយ៉កអាចដាក់ឲ្យដាច់ដោយ ឡែកពីគេបាន តែប្រហែលជារដ្ឋ New Jersey ដែលជាផ្នែកមិនអាចទប់ស្កាត់នឹងវីរុសកូរ៉ូណា ហើយគាត់នឹងបានសម្រេចចិត្តនៅថ្ងៃក្រោយ។

យើងកំពុងគិតពីអ្វីដែលជាចម្បង ហើយប្រជាជនបានគិតថាទីក្រុងញូយ៉កត្រូវតែដាក់ឲ្យដាច់ដោយ ឡែកពីគេ ដោយសារតែវាបានចម្លងវីរុសកូរ៉ូណាទៅរដ្ឋដទៃទៀត ពីមុនយើងមិនអាចដាក់វាឲ្យដាច់ដោយឡែកបានទេ តែថ្ងៃនេះវាពិតជាអាច ហើយនៅ២សប្តាហ៍បន្ទាប់នេះប្រហែលជារដ្ឋ New Jersey នឹងត្រូវដាក់ឲ្យដាច់ដោយឡែកបន្ទាប់ ដោយលោក Donald Trump បានមានប្រសាសន៍។

លោក Trump បាននិយាយថាលោកបាននិយាយជាមួយនឹងលោកអភិបាលទីក្រុងញូយ៉កលោក Andrew Cuomo នៅព្រឹកព្រលឹមដើម្បីធ្វើដំណើរចេញទៅកាន់ទីក្រុង Norfolk រដ្ឋ Virginia ដោយធ្វើការលាគ្នាទៅកាន់មន្ទីពេទ្យ Navy។

លោក Donald Trump
លោក Donald Trump

លោក Cuomo បាននិយាយថាគាត់បាននិយាយទៅកាន់សារព័ត៌មានមួយនៅឯរដ្ឋរបស់គាត់នាពេលរសៀលតែគាត់មិនបានពិភាក្សាជាមួយលោកប្រធានាធិបតីនូវការដាក់ដោយឡែកឲ្យដាច់ពីគេនោះទេ។ លោកបានបន្តទៀតថា" គាត់មិនបានសន្ទនាទេ ហើយក៏មិនដឹងថាមានន័យដូចម្តេចដែរ"។

រាជរដ្ឋាភិបាលបានរាយការណ៍ប្រាប់អ្នកកាសែតថា ចំនួនប្រជាជនសរុបក្នុងទីក្រុងញូយ៉កមានចំនួនសរុប ៥២,៣១៨នាក់ ហើយដែលអ្នកដែលបានធ្វើតេស្តឆ្លងវីរុស Covid-19 វិជ្ជមានរួមមាន ២៩,៧៦៦ នាក់ នៅក្នុងទីក្រុងញូយ៉ក។ ដូច្នេះហើយធ្វើឲ្យអ្នកស្លាប់នៅក្នុងទីក្រុងញូយ៉កកើនដល់ ៧២៨ នាក់។

នាពេលរសៀលលោក Donald Trump បាននិយាយនៅលើ Twitter ថាគាត់បានឃើញរដ្ឋចំនួន ៣ ដែលដាក់ដោយឡែកពីគេ ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងនៅពេលឆាប់ៗនេះ៕

រូបភាពពី ទីក្រុងញូវយ៉ក
រូបភាពពី ទីក្រុងញូវយ៉ក
រូបភាពពី ទីក្រុងញូជើស៊ី
រូបភាពពី ទីក្រុងញូជើស៊ី
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T