មិនស្ដាយទេ! Real Madrid នឹងបញ្ចេញកីឡាករឆ្នើមៗប្រចាំក្រុម ៥រូបនេះចេញ នៅទីផ្សារខាងមុខ

//s5.kh1.co/e7/e7895a4324ce6bb7132be2efe99611c44a15474e.jpg
កីទ្បា

 ២៩-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Real Madrid នឹងបញ្ចេញកីឡាករ Luka Modric, James Rodriguez, Lucas Vazquez, Gareth Bale និង Marcelo ឬ Nacho នៅទីផ្សារខាងមុខ

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane ត្រូវបានរាយការណ៍មកថា លោកត្រូវតែលក់កីឡាករមួយចំនួនចេញជាមុនសិន មុននឹងនាំចូលកីឡាករថ្មីៗនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane 
លោក Zinedine Zidane 

នៅប៉ុន្មានខែចុងក្រោយនេះ ក្លិបយក្សអេស្ប៉ាញបានមានទំនាក់ទំនង និងព័ត៌មានលេចឭជាច្រើនជុំវិញការនាំកីឡាករថ្មីៗមកកាន់កីឡដ្ឋាន Santiago Bernabeu ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមសម្រាប់រដូវកាលថ្មីខាងមុខ។

យ៉ាងណាមិញ បើតាម AS លោក Zidane បានបញ្ជាក់ថាលោកមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការចាយវាយ និងទិញកីឡាករចូលនោះទេ នៅទីផ្សារខាងមុខ បើសិនជាមិនលក់កីឡាករមួយចំនួនចេញ ដើម្បីបានប្រាក់ខ្លះ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កីឡាករដែលមិនស្ថិតនៅក្នុងជម្រើសរបស់លោក Zidane ហើយ Real Madrid ត្រៀមនឹងលក់ចេញនៅទីផ្សារខាងមុខរួមមាន Luka Modric, James Rodriguez, Lucas Vazquez, Gareth Bale និង Marcelo ឬ Nacho៕

កីឡាករទាំង៦រូប 
កីឡាករទាំង៦រូប 

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T