ស្របពេលពិភពលោកកំពុងជ្រួលច្របល់ ផ្កាយដុះកន្ទុយមួយនឹងលេចឡើង ដែលអាចនឹងមើលឃើញ ដោយភ្នែកទទេ ក្នុងពេលឆាប់ៗ

//s5.kh1.co/ce/ce86f9767a6510d26fedb8f55d2ecd7ce9844b54.jpg
បច្ចេកវិទ្យា

 ២៩-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឥឡូវនេះ វាស្ថិតនៅក្បែរគន្លងរបស់ភពអង្គារ។

បរទេស៖ ផ្កាយដុះកន្ទុយ C/2019 Y4 ឬ Atlas ដែលត្រូវបានប្រទះដោយក្រុមតារាវិទូ ជាលើកដំបូង នៅចុងខែធ្នូ ឆ្នាំ ២០១៩ កំពុងហោះចូលមកផ្នែកខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យ។ ខណៈពេលនេះ ពន្លឺរបស់វាមានសភាពខ្សោយ ដែលចាំបាច់ត្រូវតែប្រើកែវឆ្លុះ ហើយក្រុមអ្នកវិទ្យាសាស្ដ្រគិតថា យើងប្រហែលជាអាចមានឱកាសមើលវា ដោយភ្នែកទទេបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការព្យាករណ៍គឺថា ប្រសិនបើវាមិនរលាយអស់ មុនពេលធ្វើដំណើរទៅក្បែរព្រះអាទិត្យនោះទេ យើងអាចនឹងមើលឃើញវា នៅពេលណាមួយ នៅចុងខែមេសាដល់ដើមខែឧសភា។ ផ្កាយដុះកន្ទុយមួយនេះអាចនឹងហោះទៅជិតព្រះអាទិត្យបំផុត នៅថ្ងៃទី៣១​ ខែឧសភា។ ឥឡូវនេះ វាស្ថិតនៅក្បែរគន្លងរបស់ភពអង្គារ។

 ផ្កាយដុះកន្ទុយ C/2019 Y4 ឬ Atlas
 ផ្កាយដុះកន្ទុយ C/2019 Y4 ឬ Atlas

ផ្កាយដុះកន្ទុយគឺជាដុំទឹកកកកខ្វក់ ដែលបន្សល់ទុក បន្ទាប់ពីកំណើតប្រព័ន្ធព្រះអាទិត្យ។ ខណៈពេលដែលផ្កាយដុះកន្ទុយមួយ ត្រូវធ្វើដំណើរដោយទំនាញព្រះអាទិត្យ ដុំទឹកកករបស់វានឹងក្ដៅហើយរលាយ បន្ទាប់មកវានឹងបង្កើតបានជាកន្ទុយដ៏ស្រស់ស្អាត។

នៅក្នុងខែឧសភា ផ្កាយដុះកន្ទុយនេះអាចនឹងរះឡើង ដោយមានពន្លឺពណ៌បៃតង ដែលផ្ដល់នូវទិដ្ឋភាពប្លែក សម្រាប់អ្នកទស្សនានៅអឌ្ឍគោលខាងជើង។ នៅពេលដែលវាត្រូវបានគេប្រទះឃើញដំបូង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ផ្កាយដុះកន្ទុយនេះមានចម្ងាយ ៤៣៩ លានគីឡូម៉ែត្រពីព្រះអាទិត្យ។ យ៉ាងណាមិញ ពេលដែលវាខិតទៅជិតព្រះអាទិត្យបំផុត ចម្ងាយរបស់វានឹងស្ថិតនៅ ៣៧,៨ លានគីឡូម៉ែត្រ។

 ផ្កាយដុះកន្ទុយ C/2019 Y4 នៅថ្ងៃទី៦ ខែមីនា
 ផ្កាយដុះកន្ទុយ C/2019 Y4 នៅថ្ងៃទី៦ ខែមីនា

ឥឡូវនេះ គេអាចឆ្លុះឃើញផ្កាយដុះកន្ទុយមួយនេះ នៅក្បែរតារានិករ Ursa Major ដែលអាចមើលឃើញនៅអឌ្ឍគោលខាងជើង ពេញមួយយប់ក្នុងអំឡុងពេលវាឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្នុង។ យ៉ាងណាក៏ដោយ វាគ្រាន់តែជាការព្យាករណ៍ទុកជាមុន ប្រសិនបើការធ្វើដំណើររបស់វាទៅជិតព្រះអាទិត្យ មិនបានរលាយអស់នោះទេ យើងអាចមានឱកាស នឹងមើលឃើញវាដោយភ្នែកទទេ តាមកាលវេលាដែលគេបានទស្សន៍ទាយ។

គួរបញ្ជាក់ផងដែរថា វត្ដមានរបស់ផ្កាយដុះកន្ទុយមួយនេះ គឺអំណោយផលចំពោះអ្នកដែលរស់នៅអឌ្ឍគោលខាងជើង ហើយចំពោះប្រទេសកម្ពុជានៅមិនទាន់ដឹងច្បាស់ថា យើងអាចនឹងមើលឃើញវាដែរឬទេ ព្រោះវាអាចស្ថិតនៅក្បែរជើងមេឃទិសខាងជើង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T