ឱក សុគន្ធកញ្ញា កាន់តែខ្ញង់ជាង ពេលក្រមុំទៀត

//s5.kh1.co/02/027ba917a4274c80dab4cce024f4f5071c848551.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្រៀងស្រីល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូន ប្រុសដ៏គួរឲ្យស្រលាញ់របស់នាង ដោយនាងបានស្លៀកនៅឈុតពណ៌ក្រហម ឃើញថា រូបសម្ផស្សរបស់នាងពិតជាស្រស់ស្អាត

ភ្នំពេញ៖ កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ពេលនេះនាងបានវិលចូលសិល្បៈវិញក្រោយពេលសម្រាលកូនប្រុសរួច បន្ទាប់ចូលសិល្បៈវិញ នាងក៏បានបញ្ចេញវីដេអូបទចម្រៀងថ្មីមួយ ធ្វើឲ្យហ្វេនៗជាច្រើនមានចិត្តសប្បាយរីករាយជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើទោះបីនាងមានបុត្ររួចក៏ពិតមែន តែរូបរាងរបស់នាងនៅតែទាក់ទាញ ជាពិសេសរូបសម្រស់គឺ នៅតែស្រស់ស្អាតមិនប្រែប្រួលសោះឡើយ។ ចំណែកឯការតុបតែងខ្លួនវិញ នាងកាន់តែមានស្ទាយ៍ថ្មី ប្លែក និង ស្រស់ស្អាតទៀតផង។

ក្នុងនោះដែរ តារាសម្រៀងស្រីល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូន ប្រុសដ៏គួរឲ្យស្រលាញ់របស់នាង ដោយនាងបានស្លៀកនៅឈុតពណ៌ក្រហម ឃើញថា រូបសម្ផស្សរបស់នាងពិតជាទាក់ភ្នែក ជាពិសេសនាងនៅតែក្មេង មិនចាញ់កាលពីពេលនៅក្រមុំឡើយ។

រូបភាពទាំងនេះ បង្ហោះមិនបានប៉ុន្មាននាទីផង ក៏មានហ្វេន share និង Comments សរសើរពិរូបសម្រស់របស់នាងមិនដាច់ពីមាត់ ថាពិតជាស្រស់សោភា គួរឲ្យស្រលាញ់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
  អ្នកនាង ឱក សុគន្ធកញ្ញា និង កូនប្រុស
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T