ពលរដ្ឋអូស្ត្រាលីធ្វើដំណើរពីក្រៅប្រទេស ដែលដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ បែរជាត្អូញត្អែរបែបនេះទៅវិញ…

//s5.kh1.co/a2/a27db55e7b58298836ff76ca5d9afe7064cdaedb.jpg
សង្គម

 ២៩-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពលរដ្ឋអូស្ត្រាលីមួយចំនួន ដែលធ្វើដំណើរពីក្រៅប្រទេស មកកាន់អូស្ត្រាលីវិញ បានត្អូញត្អែរយ៉ាងខ្លាំងពីការដាក់ឲ្យនៅដាច់ដោយឡែករយៈ​ពេល១៤ថ្ងៃ ក្នុងសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ដើម្បីតាមដានអាការនៃវីរុសកូរ៉ូណា ឬកូវីដ-១៩។

អូស្ត្រាលី៖ ពលរដ្ឋអូស្ត្រាលីមួយចំនួន ដែលធ្វើដំណើរពីក្រៅប្រទេស មកកាន់អូស្ត្រាលីវិញ បានត្អូញត្អែរយ៉ាងខ្លាំងពីការដាក់ឲ្យនៅដាច់ដោយឡែករយៈ​ពេល១៤ថ្ងៃ ក្នុងសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ដើម្បីតាមដានអាការនៃវីរុសកូរ៉ូណាកូវីដ-១៩

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដំណើរទាំងនោះ ត្រូវបានបញ្ជូនទៅកាន់សណ្ឋាគារធំៗចំនួនបីក្នុងទីក្រុងសុីដនី ដូចជា InterContinental, Swissotel និង Novotel on Darling Harbour ដោយទទួលបានអាហារបីពេលជារៀងរាល់ថ្ងៃផងដែរ។ ហើយសណ្ឋាគារទាំងបីនេះ មានតម្លៃចាប់ពី២០០ដុល្លារអាមេរិកឡើងទៅក្នុងមួយយប់ឯណោះ។

ពួកគេទាំងនោះ បានត្អូញត្អែរថា ការដាក់ឲ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគារ ហាក់បីដូចជារស់នៅក្នុងឋានរនក ដោយគ្មានបរិយាកាសស្រស់ស្រាយ និងគ្មានម្ហូបអាហារណាគួរឲ្យចង់ទទួលទានឡើយ។ ចំណែកបុគ្គលិកសណ្ឋាគារវិញ មិនបានបំពេញនូវតម្រូវការរបស់ពួកគេទេ ហើយចាត់ទុកពួកគេដូចជាជនភៀសខ្លួន ឬជនល្មើសអីចឹង។ 

យ៉ាងណាមិញ ការត្អូញត្អែរទាំងនោះ បានលេចឮទៅដល់ស្នងការប៉ូលិស NSW លោក Mick Fuller ហើយគាត់ក៏បាននិយាយថា រូបគាត់ផ្ទាល់មានចិត្តអាណិតអាសូរជាខ្លាំងចំពោះអ្នកដែលត្រូវបង្ខាំងខ្លួននៅក្នុងផ្ទះ ខណៈពួកគេកំពុងប្រឈមនឹងភាពអត់ការងារធ្វើ។ ហើយគាត់ជឿថា សណ្ឋាគារទាំងបីខាងលើនេះ មិនអាក្រក់ដូចទៅនឹងអ្វីដែលបានលេចឮមកឡើយ។ គាត់ក៏បានរម្លឹកទៅកាន់ការឆេះព្រៃវិញថា មានមនុស្សជាច្រើនបានបាត់បង់ទីជម្រក ហើយពួកគេទាំងនោះនៅតែអាចរស់នៅបានក្នុងតង់ ដោយគ្មានត្អូញត្អែរអ្វីទាំងអស់។

គួរឲ្យដឹងដែរថា ចំពោះការដាក់ឲ្យនៅដាច់ដោយឡែកក្នុងសណ្ឋាគារទំនើបបែបនេះ គឺខាងរដ្ឋាភិបាលអូស្ត្រាលីជាអ្នកចំណាយទាំងអស់៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពបញ្ជូនអ្នកដំណើរចូលសណ្ឋាគារ
ទិដ្ឋភាពបញ្ជូនអ្នកដំណើរចូលសណ្ឋាគារ
ទិដ្ឋភាពបញ្ជូនអ្នកដំណើរចូលសណ្ឋាគារ
ទិដ្ឋភាពបញ្ជូនអ្នកដំណើរចូលសណ្ឋាគារ
ទិដ្ឋភាពបញ្ជូនអ្នកដំណើរចូលសណ្ឋាគារ
ទិដ្ឋភាពបញ្ជូនអ្នកដំណើរចូលសណ្ឋាគារ
ទិដ្ឋភាពបញ្ជូនអ្នកដំណើរចូលសណ្ឋាគារ
ទិដ្ឋភាពបញ្ជូនអ្នកដំណើរចូលសណ្ឋាគារ
ទិដ្ឋភាពក្នុងបន្ទប់ស្នាក់
ទិដ្ឋភាពក្នុងបន្ទប់ស្នាក់
អាហារដែលខាងសណ្ឋាគាររៀបចំឲ្យ
អាហារដែលខាងសណ្ឋាគាររៀបចំឲ្យ
អាហារដែលខាងសណ្ឋាគាររៀបចំឲ្យ
អាហារដែលខាងសណ្ឋាគាររៀបចំឲ្យ
អាហារដែលខាងសណ្ឋាគាររៀបចំឲ្យ
អាហារដែលខាងសណ្ឋាគាររៀបចំឲ្យ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T