ប្រទេសញូហ្សេឡែន មានអ្នកស្លាប់ករណីទី១ ពីជំងឺ កូវីដ១៩

//s5.kh1.co/c0/c00422d412d5a0c4c75d2fe938dcb306eddce67f.jpg
សង្គម

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីអាយុជាង ៧០ឆ្នាំម្នាក់ជាជនរងគ្រោះទី ១ ដែលស្លាប់ដោយសារកូវីដ១៩នៅញូហ្សេឡែន។

ប្រទេសញូហ្សេឡែន៖ ញូហ្សេឡែនមានករណីស្លាប់លើកដំបូងដែលទាក់ទងនឹងវីរុសកូវីដ១៩ កើតឡើង បន្ទាប់ពីមានអ្នកឆ្លងកើនឡើងរ​ហូតដល់ទៅ ៥១៤ ករណី នេះបើតាមសម្តីរបស់នាយកមន្ទីរសុខាភិបាល លោក Ashley Bloomfield កាលពីថ្ងៃអាទិត្យ។ ហើយស្ត្រីដែលបានស្លាប់នោះមានអាយុជាង ៧០ឆ្នាំ​ និងបានកើតជំងឺផ្តាសាយផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=480,h=320,q=100/df/df9674d417fa14d8dbc0f51f87b15fee97d6f971.jpg

ស្ត្រីរូបនេះត្រូវបានគេដឹងថាមានផ្ទុកវីរុសកូវីដ១៩ កាលពីថ្ងៃសុក្រពេលព្រឹក ហើយបានស្លាប់នៅមន្ទីរពេទ្យ Greymouth ពីរថ្ងៃកន្លងមក ហើយគេសង្ស័យថា គាត់បានឆ្លងវីរុសកូវីដ១៩ ពីក្រៅប្រទេស មក។

គួរបញ្ជាក់ផងដែរថា ប្រទេសញូហ្សេឡែនបានដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃពុធ ខណៈដែលរដ្ឋាភិបាលឲ្យប្រជាជននៅដាច់ដោយឡែកពីគ្នា រួមទាំងការបិទសេវាមិនចាំបាច់ សាលារៀន និងការិយាល័យរយៈពេលមួយខែផងដែរ៕ 

https://s5.kh1.co/__image/w=650,h=366,q=100/da/dab9c74ab668a0ea506a25b7ba68d02e935cb024.jpg
https://s5.kh1.co/__image/w=650,h=366,q=100/c0/c00422d412d5a0c4c75d2fe938dcb306eddce67f.jpg
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T