ករណីកម្របំផុត មានទារកម្នាក់ស្លាប់ដោយសារកូវីដ ១៩ នៅសហរដ្ឋអាមេរិក

//s5.kh1.co/1d/1d0fcc1cd8b410d6e255e309e76509de9392f645.jpg
សង្គម

 ៣០-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គួរឲ្យសង្វេគបំផុត ដែលទារកម្នាក់បានស្លាប់ដោយសារកូវីដ១៩នៅសហរដ្ឋអាមេរិក។

សហរដ្ឋអាមេិក៖ ទារកជនជាតិអាមេរិកម្នាក់បានស្លាប់ដោយសារកូវីដ១៩ ដែលធ្វើឲ្យករណីនេះជាករណីកម្របំផុត នៅក្នុងប្រវត្តិសាស្ត្រនៃជំងឺរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅសន្និសីទសារព័ត៌មានមួយ លោកអភិបាល JB Pritzker បាននិយាយថា ទារកម្នាក់បានក្លាយជាជនរងគ្រោះនៃជំងឺថ្មីនេះក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។​ ហើយទារកនេះ មានអាយុមិនដល់មួយឆ្នាំផង ដែលត្រូវបានគេធ្វើតេស្តឃើញជំងឺកូវីដ១៩។

https://s5.kh1.co/__image/w=650,h=366,q=100/08/08e64e9551cf9a8cbc2a62e5bd9521f6c2753afe.jpg

តាមការស្រាវជ្រាវ បានឲ្យដឹងថាជំងឺនេះប៉ះពាល់ធ្ងន់ធ្ងរចំពោះតែមនុស្សចាស់ភាគច្រើន ហើយការដែលទារកនេះស្លាប់ ជាករណីភ្ញាក់ផ្អើល និងកម្រកើតមានឡើងណាស់។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកមានអត្រាអ្នកឆ្លងច្រើនជាងគេ គឺលើស ១២ម៉ឺននាក់ហើយ ហើយអ្នកស្លាប់មានជាង ២០០០ នាក់់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ (គិតត្រឹមពេលថ្ងៃត្រង់ថ្ងៃសៅរ៍) មានអ្នកស្លាប់ថ្មីចំនួនដល់ទៅ ៤៥០នាក់៕

https://s5.kh1.co/__image/w=650,h=366,q=100/ea/eac223fff14a45b8736fe6521944f98f16746603.jpg
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T