ស្ត្រីនៅសហរដ្ឋអាមេរិកម្នាក់ត្រូវបានចាប់ខ្លួន ដោយសារមូលហេតុមួយនេះ

//s5.kh1.co/94/941c5903f43855db1f63065298404ba096d676de.jpg
សង្គម

 ៣០-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពីបទបាញ់សម្លាប់ដៃគូរបស់ខ្លួន នៅសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក៖ លោកស្រី Maria Delrosario Mendez អាយុ ៥២ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីប៉ូលិសបាននិយាយថា គាត់បានបាញ់បុរសម្នាក់ ដែលគេដឹងថាជាដៃគូជាមួយគ្នា ដោយក្រោយមកប្រទះឃើញស្លាប់នៅខាងក្រៅតំបន់បុរី Somerset កាលពីថ្ងៃសុក្រ បើយោងទៅតាមសម្តីរបស់ស្នងការនៅ Bexar County។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=400,h=533,q=100/b8/b86ba4688f198c15e5cbd20465b512823b340463.jpg

ប៉ូលិសបាននិយាយថា គាត់បានរកឃើញបុរសឈ្មោះ Jose Tellez អាយុ ៣២ឆ្នាំ ជាមួយនឹងការរងរបួសគ្រាប់កាំភ្លើងជាច្រើនគ្រាប់ត្រង់ពោះរបស់គាត់ នៅតាមបណ្តោយផ្លូវក្នុងតំបន់បុរី នៅម៉ោង ៨ និង ៣០នាទីព្រឹក ដោយរូបគាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ 

ដោយឡែក កូនទាំង ៣របស់ពួកគាត់ ដែលកូនបងអាយុ ១៣ឆ្នាំ​នោះ ក៏នៅផ្ទះដែរកំឡុងពេលនោះដែរ តែពួកគេមានសុវត្ថិភាពទេ។ លោកស្រី Mendez ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិត ១ និងអាចត្រូវពិន័យដល់ទៅ ១៥ ម៉ឺនដុល្លារអាមេរិកឯណោះ៕

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T