គ្រូពេទ្យជួរមុខស្លាប់ដោយសារកូវីដ១៩ ក្រោយប្រាប់ប្អូនស្រីរបស់ខ្លួនថា...

//s5.kh1.co/58/589b7585bec8ca45401ed1f4dce43fac98201d3d.jpg
សង្គម

 ៣០-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គិលានុបដ្ឋាយិកាជួរមុខម្នាក់បានស្លាប់ដោយសារកូវីដ១៩ នៅទីក្រុងញូយ៉ក

ញូយ៉ក៖ គិលានុបដ្ឋាយិកាធ្វើការនៅបន្ទប់សង្គ្រោះបន្ទាន់ Mount Sinai West ឈ្មោះ Kious Kelly ភេទប្រុស អាយុ ៤៨ឆ្នាំ​ បានស្លាប់កាលពីថ្ងៃអង្គារ ដោយសារជំងឺបង្កឡើងដោយកូរូណាវីរុសថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្អូនស្រីរបស់គាត់ឈ្មោះ Marya Patrice Sherron បានប្រាប់អ្នកសារព័ត៌មានថា បងប្រុសរបស់នាងមានជំងឺហឺតប្រចាំកាយ តែគាត់មិនដែលមានបញ្ហាធ្ងន់ធ្ងរទេ។ នាងបានសរសេរក្នុងហ្វេសប៊ុករបស់នាងថា “បងជាបងប្រុសដែលល្អបំផុតរបស់ប្អូន”។

នាងបានបន្តទៀតថា បងប្រុសរបស់នាងបានផ្ញើសារមកនាងកាលពីថ្ងៃពុធអាទិត្យមុន ថាគាត់មានផ្ទុកកូវីដ១៩ និងកំពុងសម្រាកព្យាបាល។ គាត់បានសរសេរថា “បងមិនអីទេ សូមកុំប្រាប់ប៉ា និងម៉ាក់ គាត់នឹងបារម្ភពីបងមិនខាន”។

នៅទីក្រុងញូយ៉ក ករណីកូវីដ១៩ កើតមានយ៉ាងតិច ២៣១១២ ករណី បើគិតត្រឹមល្ងាចថ្ងៃព្រហស្បត្តិ៍ ហើយមាននាក់ស្លាប់ដល់ទៅ ៣៦៥​ នាក់៕

https://s5.kh1.co/__image/w=650,h=425,q=100/39/396fa7d55f9a8b9173482b9be0798198625c76cd.jpg
https://s5.kh1.co/__image/w=650,h=412,q=100/17/1763addcce9929848d7184095f2a6479bc92d82d.jpg
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T