មិនធម្មតា! មនុស្សលោកមានមហិច្ឆតាខ្ពស់ ក្នុងការសាងសង់ជម្រក នៅលើឋានព្រះចន្ទ ដោយប្រើប្រាស់ទឹកនោមរបស់ខ្លួន

//s5.kh1.co/ef/ef38878501e5cfc991afc58de55838bd936c6d0d.png
បច្ចេកវិទ្យា

 ២៩-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

វានឹងមានតម្លៃថោកជាង ក្នុងការសាងសង់ជម្រកលើឋានព្រះចន្ទ ដោយប្រើប្រាស់ធនធានក្នុងតំបន់ ជាជាងដឹកគ្រឿងសំណង់មកពីផែនដី។

អាមេរិក៖ អង្គការណាសានិងទីភ្នាក់ងារអវកាសដទៃទៀតកំពុងជាប់ចិត្ដ ជាមួយឋានព្រះចន្ទ ហើយពួកគេក៏មិនចង់ធ្វើដំណើរទស្សនារយៈពេលខ្លីនោះដែរ។ គោលបំណងរបស់ពួកគេគឺចង់ស្នាក់នៅតែម្ដង។ ប៉ុន្ដែប្រសិនបើមនុស្សចង់រស់នៅលើដីឋានព្រះចន្ទ ពួកយើងត្រូវការជម្រក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គំរូជម្រករបស់មនុស្សនៅលើឋានព្រះចន្ទ
គំរូជម្រករបស់មនុស្សនៅលើឋានព្រះចន្ទ

ជម្រកនាពេលអនាគតទាំងនោះ អាចនឹងគ្រាន់តែជាការលាយបញ្ចូលគ្នា រវាងទឹកនោមនិងដីឋានព្រះចន្ទប៉ុណ្ណោះ។ វានឹងមានតម្លៃថោកជាង ក្នុងការសាងសង់ជម្រកលើឋានព្រះចន្ទ ដោយប្រើប្រាស់ធនធានក្នុងតំបន់ ជាជាងដឹកគ្រឿងសំណង់មកពីផែនដី។ ក្រុមអ្នកវិទ្យាសាស្ដ្រអន្ដរជាតិដែលធ្វើការជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប បានពិនិត្យមើលល្បាយអ៊ុយរ៉េ ដែលជាសមាសធាតុនៃទឹកនោម ជាមួយវត្ថុធាតុលើឋានព្រះចន្ទ ដើម្បីបង្កើតជាបេតុងព្រះចន្ទមួយប្រភេទ។

ទីភ្នាក់ងារព័ត៌មានរបស់មូលនិធិអេស្បាញសម្រាប់វិទ្យាសាស្ដ្រនិងបច្ចេកវិទ្យាបាននិយាយថា ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនព្រីន 3D ដើម្បីផលិតបំពង់ស៊ីឡាំងនៃវត្ថុធាតុ ដែលបានបង្កើតមកពីរជ្ជៈសីលាព្រះចន្ទ និងរួមបញ្ចូលជាមួយអ៊ុយរ៉េ។ លទ្ធផលដំបូងគឺទទួលបានជោគជ័យ។

បំណែកអាចម៍បំណះ ដែលម៉ាស៊ីនព្រីន 3D នឹងបង្កើតទៅជាបំពង់ស៊ីឡាំង
បំណែកអាចម៍បំណះ ដែលម៉ាស៊ីនព្រីន 3D នឹងបង្កើតទៅជាបំពង់ស៊ីឡាំង

បំពង់ស៊ីឡាំងដែលបានពីម៉ាស៊ីនព្រីន 3D នៃល្បាយអ៊ុយរ៉េ អាចទ្រាំទ្រដល់ទម្ងន់ធ្ងន់ ហើយនៅតែមានស្ថេរភាព។ នៅពេលដែលកម្ដៅកើនដល់ ៨០ អង្សាសេ ភាពធន់របស់វាក៏ត្រូវបានសាកល្បងផងដែរ។ អ្នកវិទ្យាសាស្ដ្រក៏បានធ្វើការស្រាវជ្រាវ លើការប្រើប្រាស់កាកសំណល់ផ្សេងទៀត របស់អវកាសយានិករួចហើយដែរ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Clemson បានពិនិត្យមើលការប្រើប្រាស់មេផ្សំ ទឹកនោម និងកាបូនឌីអុកស៊ីតពីដង្ហើមរបស់អវកាសយានិក ដើម្បីផលិតទៅជាសម្ភារៈដែលអាចប្រើប្រាស់បានផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T