ឃើញCuteចឹង ដឹងទេកូនពៅ David Beckham មានទេពកោសល្យខាងអ្វី?

//s5.kh1.co/73/731f305a14b319ab33fcde0ce12a07d0c4918cb7.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខណៈកូនស្រីពៅ David Beckham ចំណាយពេលគំនូរគូររូបនៅផ្ទះ អតីតសមាជិកក្រុម Spice Girls បានចែករំលែករូបភាពដោយមោទនភាពចែកចាយលើបណ្តាញសង្គម។

បរទេស៖ យោងតាមកាសែតបរទេស កាលពីថ្មីៗ នេះ​ នាង Victoria Beckham បានចែករំលែករូបភាពដែលកូនស្រីរបស់នាងគូររូបលើ Instagram ដោយអមចំណងជើងថា 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធម្មជាតិនិង ការថើបជាច្រើនពី Harper

Victoria Beckham 

អ្នកគាំទ្រ ក៏និយាយថាកូនស្រីរបស់អតីតកីឡាករអង់គ្លេសរូបនេះ មានទេពកោសល្យក្នុងការគូរគំនូរទៀតផង  លើសពីនេះ Victoria ក៏បានចែករំលែកពេលវេលាជួបជុំគ្រួសារជាច្រើនទៀតតាមរយៈលក្ខណៈពិសេស តាមគណនីរបស់ Instagramផ្ទាល់ខ្លួនផងដែរ ដូចជារូបភាពនៃការដុតនំជាលក្ខណៈគ្រួសារ និងលេងជាមួយសត្វចិញ្ចឹម។

គួរបញ្ជាក់ផងដែរថា អ្នកម្តាយរូបនេះ ក៏ធ្លាប់បាននិយាយអំពីកូនស្រីរបស់នាងដោយមោទនភាពថា នាងចង់ក្លាយជាអ្នកច្នៃប្រឌិតម៉ូត Harper គឺជាក្មេងស្រីតូច តែគេរឹងមាំនិងឆ្លាតវៃ។ អ្នករចនាម៉ូតអាយុ ៤៥ ឆ្នាំរូបនេះក៏បាននិយាយដែរថានាងតែងតែទុកចិត្តនឹង Harper ថានាងអាចធ្វើអ្វីគ្រប់យ៉ាងច្រើនជាងបងៗ ប្រុសរបស់នាងទៅទៀត។

នាងបន្ថែមទៀតថា កូននាងតែងតែ​រើសសម្លៀកបំពាក់ដោយខ្លួនឯងរាល់ពេលដែល គេចេញទៅក្រៅដោយគ្មានពិគ្រោះយោបល់ពីម្តាយ។ ក្មេងតូច​អាយុ ៨ ឆ្នាំរូបនេះ ជារឿយៗ គាត់តែងតែតាមឪពុកម្តាយរបស់គាត់នៅគ្រប់ទីកន្លែង ប៉ុន្តែHarper មិនអស់កម្លាំង និងត្អូញទេ ផ្ទុយទៅវិញគាត់រំភើប និងស្វាហាប់ទៀតផង៕

សូមទស្សនារូបខាងក្រោម៖ 

Victoria Beckham និងកូនស្រីនាង
Victoria Beckham និងកូនស្រីនាង
David Beckham និងកូនស្រីនាង
David Beckham និងកូនស្រីនាង
 Harper Beckham
 Harper Beckham
រូបដែលនាងបានគូរ
រូបដែលនាងបានគូរ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T