ខ្វះតែប៉ុន្មានខែទៀត ជិតគ្រប់ខែ តែពេជ្រ សូលីកា លេងសុទ្ធស្បែកជើងកែងខ្ពស់ ឡើងលេចធ្លោ

//s5.kh1.co/9f/9f9e4935dbfb04606df49fa85e2b77bd1bd3cdd3.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះយើងឃើញមានរូបភាពថ្មីជាច្រើនសន្លឹករបស់នាង ដោយនាងបានពាក់នៅស្បែងជើងកែងខ្ពស់ ជាមួយឈុតពណ៌ខ្មៅ រឹតតែធ្វើឲ្យរូបសម្រស់របស់នាងកាន់តែមានភាពទាក់ទាញជាងមុន។

ភ្នំពេញ៖  មួយរយៈចុងក្រោយនេះដែរ តារាស្រីល្បីឈ្មោះ ពេជ្រ សូលីកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយរូបរាងពេលពរពោះកូនក្នុងផ្ទៃ ដោយមើលទៅនាងកាន់តែមានពោះធំជាងមុនផងដែរ ហើយរូបសម្ផស្សនាងនៅតែលេចធ្លោមិនចាញ់ពេលមិនទាន់ទម្ងន់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ រូបភាពទាំងនោះ បានបង្ហាញឲ្យឃើញថា នាង និង គូដណ្ដឹង បានដឹកដៃគ្នាទៅថតរូបបែបគ្រួសារ។​​​ ក្នុងនោះដែរ ពេជ្រ សូលីកា នាងបានស្លៀកឈុតយ៉ាងស៊ិចស៊ីបង្ហាញពោះរបស់នាង ដោយនាងនៅតែមានរូបសម្រស់ស្រស់ស្អាតដដែល បើទោះបីកំពុងពរពោះកូនក្នុងផ្ទៃ ជិតដល់ថ្ងៃសម្រាលក៏ពិតមែន ។

ជាក់ស្ដែង​​ ថ្មីៗនេះយើងឃើញមានរូបភាពថ្មីជាច្រើនសន្លឹករបស់នាង ដោយនាងបានពាក់នៅស្បែងជើងកែងខ្ពស់ ជាមួយឈុតពណ៌ខ្មៅ រឹតតែធ្វើឲ្យរូបសម្រស់របស់នាងកាន់តែមានភាពទាក់ទាញជាងមុន។ ហើយរូបភាពថ្មីទាំងនេះ របស់ ពេជ្រ សូលីកា កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ ជាមួយនាងកាន់តែខ្លាំង ដោយសារស្ទាយ៍រៀបចំខ្លួន និង រូបរាងពេលពរពោះកូនក្នុងផ្ទៃបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T