ដួង ម៉ានិច និង នូ ឧសភា ប៉ះគ្នាក្នុងឈុតតំណាង ឲ្យទេវតាឆ្នាំថ្មី

//s5.kh1.co/02/022d068f239f8f59b254505b40c62ef6368203ae.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាប្លែកភ្នែកណាស់ ពេលតារាល្បីឈ្មោះ ដួង ម៉ានិច និង នូ ឧសភា ប៉ះគ្នាក្នុងឈុតតំណាងឲ្យទេវតាឆ្នាំថ្មី ឆ្នាំជូតពិតជាស្រស់ស្អាត ស្រស់សង្ហា។

ភ្នំពេញ៖ ជាការពិតណាស់តារាសម្ដែង កញ្ញា ដួង ម៉ានិច និង លោក នូ ឧសភា ជាតារាសម្ដែងដែលកំពុងមានការគាំទ្រច្រើនពីទស្សនិកជន ជាពិសេសហ្វេនៗយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកទាំងពីរមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ ដោយថ្មីៗអ្នកទាំងពីរបានស្លៀកនៅឈុតទេវតាឆ្នាំថ្មីឆ្នាំជូតសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ ដោយកញ្ញា ដួង ម៉ានិច បានគ្រងនៅឈុត តួអង្គតំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាងគោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម ក្នុងទម្រង់សម័យអង្គរ ដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរ ចំណែកលោក នូ ឧសភា វិញ រូបលោកគ្រងនូវសម្លៀកបំពាក់តំណាងឆ្នាំថ្មី ឆ្នាំជូត ពង្សទេវតាប្រុសផងដែរ។

ដោយអ្នកទាំងពីរបានគ្រងនៅឈុតទាំងនេះ ឃើញថាពិតជាស្រស់ស្អាត និង​ស្រស់សង្ហា ខ្លាំង ហើយឈុតទាំងនេះជាឈុតដែលតំណាងឲ្យពង្សទេវតាប្រុស និង ពង្សទេវតាស្រី។ ក្នុងនោះដែរ ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏កាន់តែខិតជិតមកដល់ក្នុងពេលឆាប់នេះផងដែរ។

ជាក់ស្ដែង ក្រោយឃើញរូបភាពរបស់ កញ្ញា ដួង ម៉ានិច និង លោក នូ ឧសភា រួចមានមហាជន និង ហ្វេនជាច្រើនបានសរសើរពីរូបសម្បត្តិរបស់អ្នកទាំងពីរថាពិតជាសាកសមខ្លាំង នៅពេលគ្រងឈុតទេតាបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
   លោក នូ ឧសភា
   លោក នូ ឧសភា
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
   លោក នូ ឧសភា
   លោក នូ ឧសភា
  កញ្ញា ដួង ម៉ានិច និង 

 លោក នូ ឧសភា
  កញ្ញា ដួង ម៉ានិច និង   លោក នូ ឧសភា
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
   លោក នូ ឧសភា
   លោក នូ ឧសភា
ដួង ម៉ានិចនូ ឧសភា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T