ពេទ្យព្យាបាលវិកលចរិកម្នាក់នេះ ស្លាប់នៅ​អាយុ ៤៥ ឆ្នាំ​ ដោយ​​សារ​គ្រោះថ្នាក់​ផ្នែក​វេជ្ជសាស្ត្រ

//s5.kh1.co/ba/ba37bab95e417f2547b37f374a873c6a004b33c2.jpeg
សង្គម

 ២៨-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

លោក Kim Hyun Chul បានធ្វើឱ្យប្រជាជនកូរ៉េស្គាល់ឈ្មោះ ដោយសារតែរូបរាងរបស់គាត់នៅលើកញ្ចក់ទូរទស្សន៍ MBC Infinite Challenge បានស្លាប់នៅអាយុ ៤៥ ឆ្នាំដោយសារគ្រោះថ្នាក់ផ្នែកវេជ្ជសាស្ត្រ។

កូរ៉េខាងត្បូង៖ លោក Kim Hyun Chul បានទទួលមរណភាពកាលពីថ្ងៃទី ២៧ ខែមីនាដោយសារគ្រោះថ្នាក់​ផ្នែក​វេជ្ជសាស្ត្រ ខណៈពេលដែលលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅ Daegu ។ មន្ទីរពេទ្យបានចេញសេចក្តី ថ្លែងការណ៍ខ្លីមួយអំពីការស្លាប់របស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូពេទ្យព្យាបាលវិកលចរិករូបនេះ បានធ្វើឱ្យប្រជាជនកូរ៉េស្គាល់ឈ្មោះដោយសារតែ​រូបរាង​របស់គាត់នៅលើកញ្ចក់​ទូរទស្សន៍ MBC Infinite Challenge។ លោកបានស្លាប់នៅអាយុ ៤៥ ឆ្នាំដោយសារ​គ្រោះ​ថ្នាក់ផ្នែកវេជ្ជសាស្ត្រ។

យោងទៅតាមមន្ទីរពេទ្យ សាកសពរបស់គាត់នឹងត្រូវផ្លាស់ទៅមន្ទីរពេទ្យផ្សេថថង ក្នុងគោលបំណងដើម្បីកំណត់ពី មូលហេតុនៃការស្លាប់របស់គាត់ ព្រោះក្រុមគ្រួសាររបស់គាត់បានយល់ព្រមអោយធ្វើការពិនិត្យ ដើម្បីកំណត់ពី មូលហេតុនៃការស្លាប់របស់គាត់។

Kim Hyun Chul
Kim Hyun Chul

លោក Kim Hyun Chul ត្រូវបានគេរិះគន់អំឡុងពេលលោកនៅទីសាធារណៈ ព្រោះលោក​ជាគ្រូពេទ្យ​វិកល​ចរិត​ដែលបានធ្វើរោគវិនិច្ឆ័យឃើញជាសាធារណៈថា លោក Yoo Ah In ដែលជាតារា​សម្ដែង មានជំងឺ hypomania​ ដែល​ផ្អែកលើការ​ចុះផ្សាយរបស់បណ្តាញសង្គមរបស់តារាសម្តែងកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ៕

Yoo Ah In
Yoo Ah In
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T