ផលិតកម្ម CJ ENM បញ្ជាក់ថា PD ម្នាក់​ត្រូវបាន​គេធ្វើ​រោគ​វិនិច្ឆ័យ​​​​ឃើញថា ឆ្លងCOVID-១៩

//s5.kh1.co/9a/9a06dc226899acc4962b718a0e56100d006bc42a.jpeg
តារា & កម្សាន្ដ

 ២៨-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

ផលិតកម្ម CJ ENM ទើបតែបានបញ្ជាក់ថា មួយក្នុងចំនោម PD របស់ពួកគេ មានម្នាក់បានឆ្លងមេរោគ Coronavirus (COVID-19) បន្ទាប់ពីចំណាយពេលវិស្សមកាលរបស់ពួកគេនៅញូវយ៉ក។

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ដាច់ដោយឡែកពី Sports World និង Ilgan Sports នាយកផលិតកម្ម​មួយរូប​ (PD) របស់ ផលិតកម្ម CJ ENM ត្រូវបានគេធ្វើតេស្ត៍រកឃើញវីរុសកូរ៉ូណា។ អ្នកជំងឺត្រូវបានគេនិយាយថា ​បានចាកចេញពីវិស្សមកាលនៅញូវយ៉កនៅថ្ងៃទី ១៨ ខែមីនា បន្ទាប់ពីត្រឡប់មកគាត់ចាប់ផ្តើមមានបញ្ហាសុខភាពខុសពី ធម្មតា ហើយទីបំផុតបានបញ្ជាក់ថាមានវីរុសនេះ។ បច្ចុប្បន្នអ្នកគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Logo របស់ផលិតកម្ម CJ ENM
Logo របស់ផលិតកម្ម CJ ENM

ជាការឆ្លើយតបផលិតកម្ម CJ ENM បានបញ្ជាក់ពីករណីនេះ ហើយឥឡូវនេះកំពុងចាត់វិធានការដោយចាប់ផ្តើម​ដាក់ខ្លួនឯងនៅដោយឡែក។ មជ្ឈមណ្ឌល Sangam-dong, Mapo-gu នឹងត្រូវបិទសម្រាប់ចុងសប្តាហ៍​ដើម្បី​ឲ្យបុគ្គលិកទាំងអស់អាចធ្វើការនៅផ្ទះ នៅចុងសប្តាហ៍។

មូលហេតុនៃការបិទអគារទាំងមូលគឺដោយសារតែ PD ម្នាក់ បានត្រឡប់ទៅធ្វើការវិញបន្ទាប់ពីត្រឡប់មកពី វិស្សមកាលរបស់ពួកគេវិញ។ PD ម្នាក់នោះ ទៅវិញទៅមក គ្រប់បន្ទប់ ដូចជា ទីតាំងថតនៅខាងក្រៅ  បន្ទប់កែសម្រួល និងបន្ទប់សន្និសីទ។ ​

ជាការកត់សម្គាល់ គាត់បានធ្វើតេស្តនៅថ្ងៃទី ២៧ ខែមីនា ដោយសារគាត់មានអារម្មណ៍មិនប្រក្រតី​​ ហើយពេទ្យបញ្ជាក់ថា គាត់មានផ្ទុកកូវីដ១៩៕

Coronavirus
Coronavirus
Coronavirus នៅកូរ៉េខាងត្បូង
Coronavirus នៅកូរ៉េខាងត្បូង
Coronavirus នៅកូរ៉េខាងត្បូង
Coronavirus នៅកូរ៉េខាងត្បូង
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T