ថៃ​រកឃើញអ្នកឆ្លងវីរុសកូវីត-១៩​ថ្មីចំនួន ១០៩ នាក់​ និងអ្នក​ស្លាប់​​ម្នាក់​ទៀត

//s5.kh1.co/29/290e8b667604a5772ed25329f50643a7ffe9c92f.jpg
សង្គម

 ២៨-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់នៅប្រទេសថៃបានកើនឡើងដល់ ៦ នាក់

បាងកក៖ ប្រទេសថៃទើបតែបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ​ ១០៩ នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ​១,២៤៥ នាក់ ខណៈអ្នកស្លាប់បាន​កើនឡើងដល់ ៦ នាក់។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃសៅរ៍ ទី ២៨ ខែ មីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីក្រុងបាងកកនៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០
ទីក្រុងបាងកកនៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០

លោក Anupong Sujariyakul ដែលអ្នកឯកទេស​នៅនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបាននិយាយថា៖

អ្នកជំងឺកូវីត-១៩ ដែលបានស្លាប់នោះ គឺជាស្ត្រី​អាយុ ៥៥ ឆ្នាំ និងជាអ្នក​ដែលមានជំងឺ​​ទឹកនោមផ្អែមប្រចាំកាយ​។

Anupong Sujariyakul
មន្ត្រីសុខាភិបាលវាស់សីតុណ្ហភាពរបស់ព្រះសង្ឃមុនពេលគាត់ចូលទៅក្នុងវិហារ​ Phrimrimahathat ​
មន្ត្រីសុខាភិបាលវាស់សីតុណ្ហភាពរបស់ព្រះសង្ឃមុនពេលគាត់ចូលទៅក្នុងវិហារ​ Phrimrimahathat ​

លោក Anupong Sujariyakul បាននិយាយទៀតថា៖

ករណីអ្នកឆ្លងកូវីត-១៩ថ្មីនេះរួមមាន ៣៩ ករណីគឺទាក់ទងនឹង​ករណីឆ្លងមុនៗដូចជា​ ​ ករណី​នៅកន្លែងប្រកួត​ប្រដាល់ និង​​កន្លែងកម្សាន្ត។ ហើយ ១៧ ​ករណីជាករណីអ្នកធ្វើដំណើរមកពីបរទេស។ ​ចំណែក ៥៣ ​ករណីផ្សេងទៀត​គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីរកមូលហេតុនៃការឆ្លងជំងឺនេះ។

Anupong Sujariyakul
អ្នកដំណើរពាក់ឈុតការពារ ដោយសារតែ​ការផ្ទុះឡើងនៃវីរុសកូវីត-១៩
អ្នកដំណើរពាក់ឈុតការពារ ដោយសារតែ​ការផ្ទុះឡើងនៃវីរុសកូវីត-១៩

គួរ​បញ្ជាក់ផងដែរថា ខណៈពេលដែលស្ថានភាពនៃវីរុសកូវីត-១៩ បានរាលដាលកាន់តែខ្លាំង អាជ្ញាធរថៃបានប្រកាសអាសន្នក្នុងប្រទេស ហើយបានស្នើរសុំពលរដ្ឋខ្លួនទាំងអស់ត្រូវ​ស្នាក់នៅផ្ទះ។​ លើសពីនេះអជ្ញាធរថៃ ក៏បានប្រកាសឱ្យបិទកន្លែងកម្សាន្ត ​និងអាជីវកម្មនៅតាមទីក្រុងធំៗ រហូតដល់ថ្ងៃទី ៣០ ខែមេសា។ ​បើគិតមកត្រឹមពេលនេះ ប្រទេសថៃបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន ៩៧ នាក់ ខណៈអ្នកជំងឺចំនួន ១,១៤២ នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ៕

ទីក្រុងបាងកកប្រទេសថៃ
ទីក្រុងបាងកកប្រទេសថៃ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T