​ពលរដ្ឋអ៊ីរ៉ង់រាប់រយនាក់បានស្លាប់ ​ដោយសារផឹកមេតាណុលការពារពីវីរុសកូវីដ-១៩​

//s5.kh1.co/ab/abd5568ee3186f20a7cd7594ba775ed32f01a9e0.jpg
សង្គម

 ២៨-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីត-១៩ នៅប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ជាង ២,៣៧៨ នាក់

តេហេរ៉ង់៖ យោងតាម​សារព័ត៌មានក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់បានឱ្យដឹងថា ពលរដ្ឋអ៊ីរ៉ង់ជាង ៣០០ នាក់បានស្លាប់ ​ខណៈជាង ១.០០០ នាក់ផ្សេងទៀត​បានធ្លាក់ខ្លួនឈឺ ​បន្ទាប់ពីផឹកមេតាណុល ដោយពួកគេជឿជាក់ថា វាអាចការពារមិនឱ្យឆ្លងវីរុសកូវីដ-១៩​ បាន។ ហេតុការណ៍​ដ៏​អាក្រក់​នេះបាន​កើត​មាន​ឡើង ​បន្ទាប់ពី​រូបមន្ត​ថ្នាំ​ព្យាបាល​ក្លែងក្លាយ​នេះ ត្រូវ​បានគេ​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​​នៅទូទាំងប្រទេស​អ៊ីរ៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មន្ទីរពេទ្យបណ្តោះអាសន្ន ដែលមានគ្រែចំនួន ២,០០០ ​សម្រាប់អ្នកជម្ងឺឆ្លងវីរុស​កូវីត-១៩ នៅប្រទេសអ៊ីរ៉ង់
មន្ទីរពេទ្យបណ្តោះអាសន្ន ដែលមានគ្រែចំនួន ២,០០០ ​សម្រាប់អ្នកជម្ងឺឆ្លងវីរុស​កូវីត-១៩ នៅប្រទេសអ៊ីរ៉ង់

លោកវេជ្ជបណ្ឌិត​​ Hossein Hassanian ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់បាន​និយាយថា៖

បណ្តាប្រទេស​ជាច្រើន​កំពុងជួបប្រទះ​បញ្ហាតែមួយគត់  ​គឺការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩​។ ដោយឡែក នៅក្នុងប្រទេសអ៊ីរ៉ងគឺ​កំពុងតែជួបប្រទះនឹងបញ្ហាចំនួនពីរ ទី១ ​គឺការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ចំណែកទី២ ​គឺព្យាបាលអ្នកជំងឺដែលពុលមេតាណុលនេះឯង។

Hossein Hassanian
ក្រុមបុគ្គលិកសុខាភិបាលបានបាញ់ថ្នាំសំលាប់មេរោគនៅតាមដងផ្លូវ នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់
ក្រុមបុគ្គលិកសុខាភិបាលបានបាញ់ថ្នាំសំលាប់មេរោគនៅតាមដងផ្លូវ នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់

គួរជម្រាបផងដែរថា បើគិតមកត្រឹមថ្ងៃនេះ ប្រទេសបានរកឃើញអ្នកឆ្លងវីរុសកូវីត-១៩ សរុប ៣២,៣៣២ នាក់ ហើយក្នុងនោះមានអ្នកជំងឺ​យ៉ាងហោចណាស់ ២,៣៧៨ នាក់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ៕

អ្នកដំណើរពាក់ម៉ាសការពារពីវីរុសកូវីត-១៩​ 
អ្នកដំណើរពាក់ម៉ាសការពារពីវីរុសកូវីត-១៩​ 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T