ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធ ខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរស៣ នាក់ពាក់មួកអាវុធហត្ថ ដែលមានស្លាកសញ្ញា អាវុធហត្ថ តាមផ្លូវ សាធារណៈ នាំខ្លួនមកធ្វើការ អប់រំ និងធ្វើកិច្ច សន្យានៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១២។

លោកវរសេនីយ៍ទោ ដួង  វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា បុរសដែលបន្លំ ឯកសណ្ឋានពាក់មួក អាវុធហត្ថ ត្រូវបានឃាត់ទាំង៣នាក់នោះ ទី១- ឈ្មោះសៀ លាងខេង ភេទប្រុស  អាយុ២៣ឆ្នាំ រស់នៅភូមិ កណ្តាល សង្កាត់ ក្រុងស្ទឹងត្រែង ត្រូវឃាត់ខ្លួននៅវេលា ម៉ោង៨ និង៤៥នាទី ២-ឈ្មោះ ឡាច  ធី ភេទប្រុស អាយុ២៥ ជាកសិករ រស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ត្រូវឃាត់ខ្លួន នៅវេលាម៉ោង ១៣ និង១៥ នាទីរសៀល  និង៣-ឈ្មោះ ងន  រីម ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករអាឈើ ក្រុមហ៊ុន រស់នៅ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ត្រូវឃាត់ខ្លួននៅ វេលាម៉ោង១៤ និង២០នាទី ហើយអ្នកទាំង៣ឃាត់ ខ្លួននៅតាមផ្លូវសាធារណៈ។

ក្នុងករណីឃាត់ខ្លួន បុរសទាំង៣នាក់ មកធ្វើការ មកអប់រំនេះ គឺដើម្បីបង្ការ កុំឲ្យមាន ជនខិលខូចមួយចំនួន យកសម្លៀកបំពាក់ របស់សមត្ថកិច្ច ជាពិសេសអង្គភាព កងរាជអាវុធហត្ថ មកប្រើប្រាស់ខុស ពីតួនាទីរបស់ខ្លួន អួតសំញែង គំរាមទៅដល់ប្រជាពលរដ្ឋ ស្លូតត្រង់ គោលបំណងដើម្បី ផលប្រយោជន៍ផ្សេងៗ ផ្ទាល់ខ្លួន ទើបថ្ងៃខាងលើ កម្លាំងកងរាជអាវុធហត្ថ នាំខ្លួនបុរសទាំង៣នាក់ ធ្វើការណែនាំ និងកិច្ចសន្យា បញ្ឈប់ការប្រើប្រាស់ ឯកសណ្ឋាន ដែលគ្មានតួនាទី។

លោក ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថ បានឱ្យដឹងថា លោកនឹងឱ្យកម្លាំង ក្រោមឱវាទ ចុះឃ្លាំមើល និងឃាត់ខ្លួនយកមកអប់រំ ជាបន្តទៀតដែល ជនជនខិលខូចទាំងនោះ តែងតែពាក់ឯកសណ្ឋានរបស់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទបន្លំភ្នែក សមត្ថកិច្ច ដើម្បីប្រកបបទល្មើស ជាពិសេស គឺបទល្មើសដឹកជញ្ជូនឈើ៕

ដោយៈ គឹម ស្រេង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]