កាន់តែធ្ងន់ធ្ងរ! អ្នកឆ្លងវីរុសកូវីដ-១៩ នៅសហរដ្ឋអាមេរិកពេលនេះ កើនលើស ១០ ម៉ឺននាក់ហើយ

//s5.kh1.co/2f/2f05e2039c446d7c5476ad56825cca9a86a80694.jpg
សង្គម

 ២៨-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងវីរសប្រភេទថ្មីកូវីដ-១៩ យ៉ាងហោចណាស់ចំនួន ១០១,២៤២ នាក់ និងស្លាប់ចំនួន ១,៥៨៨ នាក់

អាមេរិក៖ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងវីរុសប្រភេទថ្មីកូវីដ-១៩ សរុប យ៉ាងហោចណាស់ចំនួន ១០១,២៤២ នាក់ និងស្លាប់ចំនួន ១,៥៨៨ នាក់។ នេះបើយោងទៅតាមរបាយការណ៍បូកសរុបរបស់ប៉ុស្ដិ៍ទូរទស្សន៍អន្ដរជាតិ CNN ដែលរាយការណ៍ដោយ មន្ត្រីសុខាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលរដ្ឋអាមេរិក
ពលរដ្ឋអាមេរិក

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានអ្នកឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលបានវ៉ាដាច់ប្រទេសអុីតាលី និងប្រទេសចិនដែលជាចំណុចផ្ទុះឡើងដំបូង តាំងពីចុងឆ្នាំ ២០១៩ មក។ វីរុសនេះ បានវាយលុកចូលទីក្រុង New York និង Washington ខ្លាំងជាងគេ ខណៈទីក្រុង Chicago, Detroit និង New Orleans កំពុងកើនឡើងករណីឆ្លងជាលំដាប់ ស្របពេលដែលមន្រ្តីនៅទីនោះ និងទីក្រុងដទៃទៀត បាននិយាយថា ពួកគេមិនមានធនធានវេជ្ជសាស្ត្រគ្រប់គ្រាន់ឡើយ។

ក្រុមគ្រូពេទ្យ
ក្រុមគ្រូពេទ្យ

តួយ៉ាង បើយោងតាមការស្ទង់មតិមួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញបានឲ្យដឹងថា អភិបាលក្រុងមកពី ២១៣ ក្រុងទូទាំងប្រទេសបានត្អូញត្អែរពីកង្វះខាតនៃសម្ភារវេជ្ជសាស្ត្រ និងវិធីសាស្រ្ដ ដើម្បីត្រៀមទប់ទល់នឹងករីណឆ្លងដំបូង។

គួរឲ្យដឹងដែរថា មន្ទីរពេទ្យនៅទីក្រុង Chicago និង New Orleans កំពុងត្រៀមរៀបចំទទួលព្យាបាលអ្នកឆ្លងវីរុស ខណៈមជ្ឈមណ្ឌលសន្និបាតនៅក្នុងទីក្រុង ក៏នឹងក្លាយទៅជាកន្លែងទទួលព្យាបាលអ្នកឆ្លងវីរុសរាប់ពាន់នាក់ដូចទៅនឹងទីក្រុង New York ផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T