កប់ខ្លាំងណាស់! Ronaldo ជះលុយទិញរថយន្ត Bugatti ស៊េរីថ្មី មានតែ១០គ្រឿងប៉ុណ្ណោះលើលោក តម្លៃរហូតដល់ទៅ…

//s5.kh1.co/f4/f408a6594a7983d1da88681f824318d5750913f3.jpg
កីទ្បា

 ២៨-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Ronaldo បានចំណាយប្រាក់១០លានដុល្លារ ទិញរថយន្ត Bugatti Centodieci

បរទេស៖ កំពូលខ្សែប្រយុទ្ធ សញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់ ៨,៥លានផោន​ (ឬប្រមាណ ១០លានដុល្លារ) ទិញរថយន្ត Bugatti ប្រភេទ Limited Edition ដែលមានដាក់លក់តែ១០គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករលំដាប់ A ប្រចាំក្រុមសេះបង្កង់​ Juventus រូបនេះ បច្ចុប្បន្នកំពុងស្នាក់នៅដាច់ដោយឡែក នៅឯស្រុកកំណើតរបស់គាត់ កោះ Madeira ប្រទេសព័រទុយហ្កាល់។ យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត Bild កំឡុងពេលស្នាក់នៅ ដើម្បីបញ្ចៀសខ្លួនពីជំងឺរាតត្បាត Covid-19 ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ បានធ្វើការ​បញ្ជាទិញ​​​រថយន្ត​ម៉ូដែល Bugatti Centodieci

នេះមិនមែនជាលើកទី១ទេ ដែលម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះ ទិញរថយន្តលំដាប់កំពូលរបស់ Bugatti ក្នុងនោះគេធ្លាប់ទិញមកដាក់ឃ្លាំងរថយន្តរបស់គេចំនួន ២គ្រឿងរួចមកហើយ មានស៊េរី Bugatti Chiron និង Bugatti Veyron Grand Sport Vitesse ។

Ronaldo ថតអង្គុយលើ Bugatti Veyron របស់គាត់
Ronaldo ថតអង្គុយលើ Bugatti Veyron របស់គាត់

គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល Centodieci ដែល Ronaldo ទើបកម្ម៉ង់ទិញនោះ ដំណើរការដោយម៉ាស៊ីន W16 ចំណែកឯកម្លាំងចុចវិញគឺ៨០០០ CC ស្មើនឹង ៨.០ លីត្រ រីឯកម្លាំងបង្វិលកង់ (Horsepower) គឺរហូតទៅដល់ ១៦០០hp។ ចំណុចពិសេសមួយទៀតនោះគឺ អាចជាន់ពីកុងទ័រពី ០ដល់៩៩គីឡូម៉ែត្រ ត្រឹមរយៈពេល ២,៤វិនាទី មិនត្រឹមតែប៉ុណ្ណោះសម្រាប់ល្បឿនអតិបរមារបស់វាអាចឈានដល់ ៣៧៩គីឡូមែ៉ត្រក្នុង១ម៉ោង៕

រថយន្ត Bugatti Centodieci
រថយន្ត Bugatti Centodieci
រថយន្ត Bugatti Centodieci
រថយន្ត Bugatti Centodieci
រថយន្ត Bugatti Centodieci
រថយន្ត Bugatti Centodieci

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T